ស្រលាញ់ Jimin សមាជិកក្រុម BTS ពេក ជះលុយ ១០០,០០០ដុល្លា កែសម្ភស្សលៃយ៉ាងណាអោយដូច

ក្រុម​តារា​ចម្រៀងកូរ៉េ BTS ត្រូវ​បាន​គេទទួល​ស្គាល់ថាជា ក្រុមតារា​ប្រុសស្អាត ។ ជាពិសេស Jimin ដែលជាសមាជិកម្នាក់​នៅ​ក្នុងក្រុម BTS នោះ បាន​ធ្វើអោយ​អ្នកគាំទ្រ​ទាំងស្រី​ទាំងប្រុស សរសើរមិនដាច់ពីមាត់ ។  ក្នុងនោះផងដែរ ក៏មាន​អ្នកគាំទ្រក្រុម BTS ម្នាក់ ដែលមានឈ្មោះថា Oli London បានសម្រេចចិត្ត​​ធ្វើការ​វះកាត់​កែសម្ភស្ស ដោយចំណាយ​លុយ​​អស់​ចំនួន ១០០០០០ ដុល្លា វះកាត់យ៉ាងណាអោយដូច Jimin ។

បុរសជនជាតិអង់គ្លេសវ័យ ២៨ ឆ្នាំរូបនោះ បាននិយាយយ៉ាងមុតមាំថា «ខ្ញុំមិនបញ្ឈប់ត្រឹមហ្នឹងទេ ។ ខ្ញុំមិន​ត្រឹម​តែ​ចង់បាន​មុខដូច Jimin ទេ ប៉ុន្តែខ្ញុំចង់​ចូល​ទៅក្នុងពិភព Kpop តែម្តង ។ សម្រាប់ខ្ញុំ Jimin គឺល្អឥតខ្ចោះ ទាំងរូបរាង ទំរង់មុខ ចង្ការ បបូរមាត់ សំលេង ហើយគ្រប់យ៉ាងរបស់ Jimin គឺឥតខ្ចោះតែម្តង ។ ខ្ញុំចង់ក្លាយទៅជា Jimin ។ ខ្ញុំថែម​ទាំងមាន​ចិត្តស្រលាញ់​គាត់​ទៀតផង​ ។ និយាយ​តាម​ត្រង់​ទៅ តារា kpop ទាំងអស់​គឺសុទ្ធ​តែស្អាតៗ​ណាស់»។

ក្នុងនោះផងដែរលោក Oli London ក៏បានបង្ហោះរូបទី ១ ដែលគាត់គេងនៅលើគ្រែវះកាត់ផងដែរ ។ London បានបន្ថែមទៀតថា «ចាប់តាំងពី​ខ្ញុំរស់​នៅ​ប្រទេសកូរ៉េមក រាល់ការវះកាត់កែ​សម្ភស្សរបស់ខ្ញុំ គឺកែ​អោយ​ដូចតារា kpop ។ ខ្ញុំស្រលាញ់​រូបរាង​របស់ពួកគេ​ណាស់ ពួកគេមើលទៅ​ដូចតុក្កតាអ៊ីចឹង ។ ពួកគេ​ទាំងអស់​គ្នាមើល​ទៅល្អឥតខ្ចោះ ហើយរាល់​ពេល​ដែល​ខ្ញុំមើលវីដេអូរបស់ពួកគេម្តងៗ ខ្ញុំពិតជា​រំជើបរំជួល​ខ្លាំងណាស់ ព្រោះតែពួកគេស្អាតៗពេក» ។

London បន្ថែមជាចុងក្រោយថា «ខ្ញុំមាន​បំណង​កែសម្ភស្ស​ថែមទៀត​នៅថ្ងៃអនាគត ។ ខ្ញុំមិនចង់ធ្វើ​ជា​មនុស្ស​ធម្មតាទេ ប៉ុន្តែខ្ញុំចង់ដូចតារា kpop ។ និយាយរួមគឺចង់ដូច Jimin តែម្តង» ។

ទស្សនារូបភាពរបស់ Oli London តើដូច Jimin ដែរទេ ?

Oli London កាលមិនទាន់កែ
Oli London កាលមិនទាន់កែ
Oli London កាលមិនទាន់កែ
ក្នុងបន្ទប់របស់ London
ក្នុងបន្ទប់របស់ London
ក្នុងបន្ទប់របស់ London
ក្នុងបន្ទប់របស់ London

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial