ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់ iPhoneX ជូនអ្នកឈ្នះពី​កម្មវិធីពិសា​ដោយ​ទទួលខុសត្រូវ ដែលមានឈ្មោះ “GET YOUR SHAPE BACK”

Khmer Version:

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិត​ស្រាបៀរកម្ពុជា (CBL) ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​រួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhoneX ថ្មី​សន្លាង​មួយគ្រឿង​ជូនលោក ឌុល វណ្ណា ដែលជា​អ្នកឈ្នះ​ពីកម្មវិធី​ពិសា​ដោយ​ទទួល​ខុសត្រូវ​ដែលមានឈ្មោះ “GET YOUR SHAPE BACK” ក្នុងការ​ចាប់ឆ្នោត​ផ្សងសំណាង​ដែលបាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាល​ពីថ្ងៃ ៧ ខែកញ្ញាកន្លងមក។

ក្រុមហ៊ុន​នឹងចែក​រង្វាន់ទូរស័ព្ទ iPhone ថ្មីមួយ​គ្រឿងទៀត នៅក្នុងរយៈ​ពេលប៉ុន្មាន​ខែខាងមុខ ដូច្នេះ​សូម​លើកទឹកចិត្ត អតិថិជន​ទាញយក​កម្មវិធី GYSB app រួច​ហើយ​ចូលរួម​លេង​ដើម្បីមាន​ឱកាស​ឈ្នះរង្វាន់​ដ៏អស្ចារ្យ​នេះពី​ការចាប់ឆ្នោតផ្សងសំណាង​ខាងមុខនេះ។
នៅក្នុង​កម្មវិធី GYSB app មាន​មុខងារ​ពិសេស​ដែល​អ្នក​ប្រើស្មាតហ្វូន (ទាំងប្រព័ន្ធ IOS ឬ Android) អាចលេង​ហ្គេមចងចាំ ប្រសិន​បើអ្នក​ទទួល​បានពិន្ទុ​ពេញ (6 ពិន្ទុ) អាចមាន​ឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។

ដើម្បី​អប់រំ​អតិថិជន​ឲ្យចេះ​ទទួល​ទាន​ក្នុង​កម្រិតមធ្យម យើងបាន​បង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង (2) កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន​ដែល​មាន​ឈ្មោះ “Get Your Sexy Back” ឬ “GYSB”. ។ រហូតមក​ដល់​បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុក​នេះមាន​អ្នកគាំទ្រ 110,000 នាក់ និង​មាន​អ្នកទាញ​យក​កម្មវិធី​នេះ​ចំនួន 18,000 ។

គួររម្លឹកថា នេះគឺជា​ឆ្នាំទីប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជាដៃគូជាមួយ​ក្រសួង ឬស្ថាប័ន​សំខាន់ៗ​ដូចជា ក្រសួងព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បីបណ្តុះ​ឲ្យមាន​ឥរិយាបថ​ទទួល​ខុសត្រូវ​ចំពោះការ​ទទួល​ទាន​គ្រឿងស្រវឹង។

English Version:

CAMBODIA BREWERY LIMITED (CBL) HANDS OVER IPHONE X TO WINNER FROM APP “GET YOUR SHAPE BACK”

Phnom Penh: On Friday October 5, 2018, Cambodia Brewery Limited (CBL), a brewer of the world-class brands such as Heineken, Tiger, ABC Extra Stout, Anchor, Gold Crown and Gold Crown Stout, handed over to one unit of brand-new iPhone X to Mr. Dul Vanna, who is the winner from app ‘Get Your Shape Back’ from the lucky draw conducted on September 7.

The company will give away another new model iPhone in the next few months; so the users are encouraged to download the GYSB app and play to stance the chance to win this great prize from the next upcoming lucky draw.
In GYSB app, there are the features smartphone (both IO or Android) users can play the memory game. If they achieve the full score (6 points), they can stand the chance to win an IPhone X via the lucky draw.

To educate consumer to drink in moderation, we create two platforms: (1) FB: Get Your Shape Back KH; and (2) Smartphone App: “Get Your Sexy Back” or “GYSB”. To date, we have 110,000 Like page and 18,000 app downloads.

It should be noted that this is the 7th year that CBL has worked in partnership with key government ministries/institutions such as the Ministry of Information, Union of Youth Federation of Cambodia and other stakeholders to cultivate a responsible and positive attitude towards alcohol consumption.

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial