ក្មេងប្រុសពីរនាក់ដេកស្លាប់នៅក្នុងរថយន្តយ៉ាងអាថ៌កំបាំង ខណៈពេលដែលម៉ាស៊ីនរថយន្តនៅបញ្ចេះនៅឡើយ

មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯ ស្រុក Kinabatangan ប្រទេសម៉ាឡេស៊ី ខណៈពេលដែលក្មេងប្រុសវ័យជំទង់ពីរនាក់ បានដេកស្លាប់នៅក្នុងរថយន្តយ៉ាងអាថ៌កំបាំង ។ បើយោងតាម​សំដីអ្នកស្រុក​ដែល​រស់នៅក្បែរ​កន្លែង​កើតហេតុបាន​អោយដឹងថា ពួកគេ​បានឃើញ​រថយន្តម៉ាក Perodua Myvi ពណ៌ស​មួយគ្រឿង​បានបញ្ចេះ​ចោល នៅលើ​ចិញ្ចើមផ្លូវ ហើយមានមនុស្ស ២ នាក់ដេកនៅក្នុងរថយន្ត​ ដោយកាច់ពូកឡាន​ទៅក្រោយ ។

ដំបូងឡើយ អ្នកស្រុករស់នៅទីនោះ ស្មានថាក្មេងជំទង់ទាំងពីរនាក់នោះ ដេកលង់លក់ ប៉ុន្តែនៅពេលដែលទ្វារ និងកញ្ចក់រថយន្តខ្លាំងៗយ៉ាងណាក៏ដោយ ក៏ មនុស្សទាំងពីរនាក់នោះមិនដឹងខ្លួនទាល់តែសោះ ទើបពួកគេរាយការណ៍ទៅសមត្ថិកិច្ច ហើយនឹងរថយន្តសង្គ្រោះបន្ទាន់។ យោងតាម​របាយការណ៍​ប៉ូលីសស្រុក Kinabatangan បានអោយដឹងថា នៅពេលដែលប៉ូលីស និងមន្ត្រីពាក់ព័ន្ធបានទៅ ដល់កន្លែងកើតហេតុ រថយន្តរបស់ជនរងគ្រោះនៅបញ្ចេះនៅឡើយ ប៉ុន្តែគ្មាននរណាម្នាក់ដឹងខ្លួននោះទេ ទើបបានជាក្រុមអ្នកសង្គ្រោះ សម្រេចចិត្តថាវាយបំបែកកញ្ចក់រថយន្ត ដើម្បីយកមនុស្សទាំងពីរនាក់នោះចេញមកក្រៅ ។

បន្ទាប់ពីវាយ​បំបែកកញ្ចក់​រថយន្តរួច ក្មេងប្រុសទាំងពីរ​នាក់​ក៏ត្រូវ​បានគេ​បញ្ជូនទៅ​កាន់មន្ទីរពេទ្យស្រុក Kinabatangan ប៉ុន្តែជា​អកុសល​គ្រូពេទ្​យនៅទីនោះ បានរាយការណ៍ថា ក្មេងប្រុសទាំងពីរនាក់​បាន​ស្លាប់បាត់បង់​ជីវិត​បាត់ទៅ​ហើយ ប៉ុន្តែរាងកាយ​របស់ពួកគេ​គ្មាន​របួសអ្វីនោះទេ ។ទោះបីជាយ៉ាងណាក៏ដោយ សាកសពក្មេងប្រុសទាំងពីរនាក់នោះ ត្រូវបានគេយកទៅធ្វើកោសល្យវិច័យ កាលពីព្រឹកម្សិលមិញនេះ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ពួកគេ ។

ប្រភពព័ត៌មានដដែលអោយប្រាប់អោយដឹងថា ក្មេងប្រុសទាំងពីរនាក់នោះមានអាយុប្រហែលជា ១៩ ឆ្នាំ ដែលម្នាក់មានឈ្មោះថា Mohd Fitri Haimin និងម្នាក់ទៀតមានឈ្មោះថា Mohd Helmi Muhammad ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial