ដាស់តឿនដល់ឪពុកម្តាយ ពេលទិញខោទឹកនោមកូនៗ​ ប្រយ័ត្នប៉ះចំខោទឹកនោមអន់គុណភាព

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bong Smile បាននិយាយដាស់តឿន ដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្នចំពោះខោទឹកនោម ជៀសវាងជួបរឿងដូចជាកូនរបស់គាត់ ។ បើយោងតាមការរៀបរាប់របស់ម្ចាស់គណនីបានប្រាប់អោយដឹងថា ដំបូងឡើយគាត់គិតថា កូនរបស់គាត់កើតជំងឺអ៊ុតស្វាយ ប៉ុន្តែពេលដែលគាត់យកកូនទៅមន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា ពងបែកនេះគឺជាមេរោគ ដែលកើតដោយសារតែខោទឹកនោមកូនក្មេង ។

ម្ចាស់គណនីរូបនោះថែមទាំងដាស់តឿនទៀតថា សូមប្រុងប្រយ័ត្ន ព្រោះខោទឹកនោមក៏មានថ្នាំគីមីដែរ ពិសេសគឺខោទឹកនោម ដែលមានអក្សរវៀតណាម ។ គាត់បាននិយាយថា «ខ្ញុំមកជនបទរកទិញខោធ្លាប់ប្រើមិនបាន មានតែអោយកូនស្លៀកសាកមួយយប់ ស្រាប់តែចេញបែបនេះ ។ អាណិតកូនណាស់ មិនដឹងថាគ្នាឈឺប៉ុណ្ណាទេ »។ ដូច្នេះសូមបងៗទាំងឡាយដែលមានកូនតូចៗ សូមប្រុងប្រយ័ត្នចំពោះខោទឹកនោមផង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial