រូបមន្តធ្វើស្ក្រាប់ខាតស្បែកអោយសភ្លឺរលោង បំបាត់ស្នាម និងស្នាមអុចខ្មៅនៅលើស្បែក

សម្រាប់បងៗស្ត្រីមេផ្ទះទាំងឡាយ ដែលចង់បានស្បែកសម៉ត់រលោង តាមបែបធម្មជាតិ ប៉ុន្តែមិនចង់ចំណាយថវិកាច្រើន បងៗអាចសាកល្បងជាមួយនឹងរូបមន្តដូចខាងក្រោមនេះ ។ ធានាថាស្បែកនឹងសម៉ត់រលោងគួរជាទីគាប់ចិត្ត ។

គ្រឿងផ្សំ៖
-អំបិល spa រឺស្ករសរីរាង្គ ១ កូនចាន
-ម្សៅរមៀត ១ ស្លាបព្រា
-ប្រេងអូលីវ ៣ ស្លាបព្រា (រឺវាល់មួយគំរប)
-ប្រេងវីតាមីន E ១ គ្រាប់

វិធីធ្វើ៖
-ចាក់អំបិល រឺ ស្ករ ចូលទៅក្នុងកែវមានគំរបមួយ
-បន្ទាប់មកចាក់ម្សៅរមៀតចូលទៅក្នុងកែវអំបិល
-ចុងក្រោយទើបចាក់ប្រេងអូលីវ និងប្រេងវីតាមីន E ចូលក្រោយ​ ហើយច្របល់គ្រឿងផ្សំទាំងនោះចូលគ្នាអោយសព្វ ជាការស្រេច ។ បញ្ជាក់៖ លាយ scrub កុំអោយរាវពេក ។

វិធីប្រើ៖
យក scrub ដែលលាយហើយ មកដុសនៅលើស្បែករយៈពេល ៥ នាទី បន្ទាប់មកទុកចោល ១០ នាទី សឹមលាងចេញ ហើយជូតស្បែកអោយស្ងួត ជាការស្រេច ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial