ដាស់តឿនដល់អ្នកដែលនិយម ប្រើម៉ាស់ប្រភេទនេះ ដើម្បីបកមុនសាច់ ប្រយ័ត្នជួបរឿងដូចនារីម្នាក់នេះ
យោងតាមការបង្ហោះ ជាវីដេអូននៅលើគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Genella បានធ្វើអោយអ្នកនិយមលេងហ្វេសប៊ុកជាច្រើននាក់ មានភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានទស្សនាវីដេអូបកមុនរបស់នាង ដែលបកមកដោយទាំងចិញ្ចើមស្ទើតែទាំងស្រុងតែម្តង ។ នៅក្នុងវីដេអូនេះ គេឃើញ Genella បានព្យាយាមបកម៉ាស់ចេញពីលើផ្ទៃមុខរបស់នាងទាំងឈឺផ្សារ ដោយសារតែរោមចិញ្ចើមរបស់នាងមកជាមួយនឹងម៉ាស់ដែរ ។
Genella និយាយទាំងហួសចិត្តថា នេះជាលើកទី ១ ហើយនាងប្រើម៉ាស់នេះ ដើម្បីបកមុន ហើយមុនពេលដែលនាងប្រើ នាងមិនបានអានសេចក្តីណែនាំ ដែលមាននៅលើប្រអប់ទេ ។ នាងបន្តថានៅក្នុងសេចក្តីណែនាំនោះបានសរសេរថា ម៉ាស់នេះមិនមែនប្រើសម្រាប់តែបកមុនសាច់នោះទេ ប៉ុន្តែវាប្រើសម្រាប់បករោមមុខផងដែរ ។
សេចក្តីណែនាំនោះថែមទាំងបានបញ្ជាក់ទៀតថា ចូរលាបអោយឆ្ងាយពីចិញ្ចើម ប៉ុន្តែនាងមិនបានអាន ទើបកើតរឿងនេះឡើង ។ បន្ទាប់ពីវីដេអូរបស់នាងបានបង្ហោះនៅលើហ្វេសប៊ុកត្រឹមតែប៉ុន្មាននាទីសោះ ក៏មានអ្នកមើល ហើយនឹងអ្នកចែករំលែករាប់ម៉ឺននាក់ ។ វីដេអូនោះក៏បានក្លាយជារឿងដ៏ហួសចិត្ត ហើយវាក៏ជាការដាស់តឿនមួយផងដែរ សម្រាប់អ្នកដែលប្រើម៉ាស់នេះលើកដំបូង សូមអានការណែនាំមុននឹងប្រើប្រាស់ ប្រយ័ត្នអស់ចិញ្ចើមដូចនាង ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ