ពួកអាចង្រៃ៖ ក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់ ត្រូវក្មេងស្ទាវ ៣ នាក់ចងព្យួរទៅលើដើមឈើ រហូតដល់ស្លាប់ បន្ទាប់ពីចាប់រំលោភនាងមិនបានសម្រេច
កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៨ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅប្រទេសឥណ្ឌា ខណៈពេលក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់ ត្រូវបានពួកក្មេងស្ទាវមួយក្រុមមានគ្នា ៣ នាក់ បានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ រហូតដល់បាត់បង់ជីវិត បន្ទាប់ពីរំលោភនាងមិនបានសម្រេច ។ យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានឥណ្ឌា បានអោយដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវគេសម្លាប់នោះមានឈ្មោះថា Suvita Yadav អាយុ ១៥ ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh ។
ប្រភពព័ត៌មានដដែលបានបន្តថា នៅថ្ងៃកើតហេតុ នាងបានធ្វើដំណើរពីសាលារៀន ត្រលប់មកផ្ទះវិញ ហើយក៏ត្រូវបានក្មេងស្ទាវ មួយក្រុមដេញតាមរំលោភនាង ប៉ុន្តែក៏ត្រូវនាងតដៃ ហើយព្យាយាមរត់គេចពីពួកគេ តែជាអកុសល ក្មេងស្រីរូបនោះ ក៏ត្រូវបានពួកក្មេងស្ទាវទាំង ៣ នាក់នោះ យកកន្សែងរុំក ចងនាងព្យួរឡើងទៅលើដើមឈើដែលនៅជិតនោះ ។ បើយោងតាមសំដីបងប្រុសរបស់ក្មេងស្រីរងគ្រោះ បានប្រាប់អោយដឹងថា ប្អូនរបស់ខ្លួនបានដើរមកជិតដល់ផ្ទះទៅហើយ តែក៏ជួបរឿងអកុសលបែបនេះ ។
គាត់បានបន្តទៀតថា នៅមុនពេលកើតហេតុ គាត់កំពុងនៅក្នុងចំការ ស្រាប់តែគាត់បានលឺសំលេងស្រែកហៅអោយជួយ ។ ភ្លាមនោះគាត់ក៏ដើរទៅមើល ហើយក៏ប្រទះឃើញ ប្អូនស្រីរបស់គាត់កំពុងត្រូវបានគេចងព្យួរទៅលើដើមឈើមួយដើម ។ ឃើញដូច្នេះ គាត់ក៏រត់ទៅជួយប្អូន ប៉ុន្តែក៏ត្រូវក្មេងស្ទាវមួយក្រុមនោះ រារាំងមិនមិនអោយជួយប្អូនស្រីរបស់គាត់ទេ ហើយពួកគេថែមទាំងបានវាយគាត់ទៀតផង ។ ដោយឃើញសភាពការណ៍មិនស្រួល គាត់ក៏ប្រញាប់រត់ទៅហៅគេឯងអោយមកជួយ ។
មួយសន្ទុះក្រោយមក អ្នកស្រុកអ្នកភូមិជាច្រើននាក់បាននាំគ្នា មកជួយក្មេងស្រីរងគ្រោះ ប៉ុន្តែជាអកុសល នាងបានដាច់ខ្យល់ស្លាប់ នៅលើដើមឈើនោះបាត់ទៅហើយ ។ ក្រុមក្មេងស្ទាវទាំង ៣ នាក់នោះ ក៏ត្រូវបានអ្នកស្រុកអ្នកភូមិចាប់បាន ហើយប្រគល់ខ្លួនទៅអោយ ប៉ូលីសកាត់ទោសទៅតាមផ្លូវច្បាប់ ។ សាកសពក្មេងស្រីរងគ្រោះ ត្រូវបានយកទៅធ្វើកោសល្យវិច្ឆ័យ លទ្ធផលបង្ហាញថា ក្មេងស្រីរងគ្រោះមិនត្រូវបានគេរំលោភនោះទេ ប៉ុន្តែការស្លាប់របស់នាង បណ្តាលមកពីការចងព្យួរទៅលើដើមឈើ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ នៅតែទទូចសុំអោយមានការដាក់ទោស ចំពោះក្មេងស្ទាវទាំង ៣នាក់នោះ ដែលបានប្រព្រឹត្តអំពើ យ៉ាងឃោរឃៅមកលើកូនស្រី រហូតដល់បាត់បង់ជីវិតបែបនេះ ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ