ដាស់តឿនដល់ឪពុកម្តាយ ដាច់ខាតកុំធ្វើបែបនេះ ចំពោះកូនតូចរបស់អ្នក ប្រសិនបើអ្នកមិនចង់ជួបរឿងបែបនេះ

ទារកទើបនឹងកើត ស្បែករបស់ពួកគេនៅខ្ចីខ្លាំងណាស់ ហើយពួកគេងាយនឹងទទួលរងនូវការឆ្លងជំងឺផ្សេងៗពីមនុស្សធំ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេនោះ ។ ជាក់ស្តែងមានស្ត្រីម្នាក់ ដែលមានឈ្មោះថា May បានធ្វើការដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្នចំពោះកូនដែលទើបនឹងកើត ជៀសវាងជួបរឿងដូចជាក្មួយរបស់នាងនៅពេលនេះ ។

បើយោងតាមការរៀបរាប់របស់អ្នកស្រី May បានអោយដឹងថា ក្មួយប្រុសរបស់នាង មានឈ្មោះថា Troy មានអាយុទើបតែ ២-៣ ខែ តែប៉ុណ្ណោះ ។ ហើយកាលពីថ្មីនេះ ឪពុកម្តាយរបស់ Troy បាននាំគេទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីម្តាយរបស់គេប្រទះឃើញ នៅលើក្បាលរបស់គេឡើងពងបែកជាច្រើន ។

បន្ទាប់ពីគ្រូពេទ្យពិនិត្យមើលយ៉ាងល្អិតល្អន់រួចរាល់ហើយ គ្រូពេទ្យបានប្រាប់អោយដឹងថា Troy កើតជំងឺស្បែកម្យ៉ាងហៅថាត្រអក (Eczema Herpeticum) ដែលឆ្លងតាមរយៈមាត់មានដំបៅ ។ ជំងឺនេះជាទូទៅឆ្លងទៅកាន់ទារកបានលឿនជាទីបំផុត នៅពេលដែល​អ្នកជំងឺពងបែក​មាត់​ថើបទារក ។

គ្រូពេទ្យបានធ្វើការពន្យល់ថាជំងឺនេះ នឹងលេចចេញរោគសញ្ញាពី ៥ ទៅ ១២ ថ្ងៃបន្ទាប់ពី ទារកត្រូវបានប៉ះពាល់ជាមួយនរណាម្នាក់ ដែលមានជំងឺពងបែកមាត់ ។ ទារកនឹងចេញកន្ទួល ពងបែកនៅលើស្បែករបស់ពួកគេ ហើយវាធ្វើអោយទារក ពិបាកនៅក្នុងខ្លួន ក្តៅខ្លួន ហើយនឹងហើមកូនកណ្តុរ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial