បំបាត់ស្នាមជាំ អុចខ្មៅ និង អាចម៍រុយ ត្រឹមរយៈពេលតែ ៥ នាទី ដោយប្រើរូបមន្តធម្មជាតិ មិនប៉ះពាល់ដល់ស្បែក

បងៗស្ត្រីមួយចំនួន តែងតែមានបញ្ហាជាមួយនឹងស្បែកមុខ ដូចជាស្បែកមានស្នាម ស្បែកមានអាចម៍រុយ ស្បែកមានស្នាមអុចៗពណ៌ខ្មៅ រឺពណ៌ត្នោតជាដើម ។ ពួកគាត់តែងតែរិះរកវិធីព្យាបាល ដោយប្រើផលិតផលផ្សេងៗ ដែលមានលក់នៅលើទីផ្សារ ប៉ុន្តែសម្រាប់អ្នកដែលចង់សន្សំសំចៃលុយកាក់ ហើយចង់បានស្បែកស្អាតបែបធម្មជាតិនោះ តោះសាកល្បងជាមួយវិធីខាងក្រោមនេះ ចំណាយលុយតិច តែបានផលជាទីគាប់ចិត្ត ៖

អ្វីដែលអ្នកត្រូវការ៖
-ដំឡូងបារាំង ១ មើម
-ស្ករស ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
-ជាដំបូងលាងសម្អាតផ្ទៃមុខរបស់អ្នក អោយបានស្អាត ប្រសិនបើអ្នកមាន cleanser រឹតតែល្អ ព្រោះវាអាចជំរុះជាតិកខ្វក់ និង ជាតិខ្លាញ់ចេញពីផ្ទៃមុខបានស្អាត ។
-លាងសម្អាតដំឡូងបារាំងអោយបានស្អាតល្អជាមុនសិន បន្ទាប់មកទៀតចិតវាជាចំណិតល្មម ។
-ចាក់ស្ករសចូលទៅក្នុងចានមួយ ហើយយកចំណិតដំឡូងបារាំងប្រលាក់ជាមួយស្ករ បន្ទាប់មកយកវាមកដុសនៅលើផ្ទៃមុខរបស់អ្នក រយៈពេល ៥ ទៅ ១០នាទី (បិទលើមុខក៏បាន ដើម្បីអោយវាជ្រៀបចូលទៅក្នុងស្បែក) ។ ផ្តោតទៅលើកន្លែងដែលមានបញ្ហាខ្លាំង ។ វិធីមួយនេះ ប្រើសម្រាប់អ្នកដែលចង់ជំរុះកោសិកាស្បែកងាប់ ។
-ជាចុងក្រោយលាងសម្អាតផ្ទៃមុខរបស់អ្នកចេញតាមធម្មតា ។ អនុវត្តវិធីនេះ ៣ ដងក្នុងសប្តាហ៍ ។

***ក្នុងករណីអ្នកដែលមានស្បែកមុខស្ងួត ចូលប្រើទឹកឃ្មុំជំនួសស្ករស ។ វានឹងធ្វើអោយស្បែកមុខរបស់អ្នកមានសំណើមឡើងវិញ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial