ដាស់តឿនដល់អ្នកដែល ចូលចិត្តញុំាមីហិរ កំរិតឆេះឆួល ប្រយ័ត្នជួបរឿងដូចនារីម្នាក់នេះ

ថ្មីៗនេះមានបុរសជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើការដាស់តឿនដល់ មនុស្សគ្រប់គ្នាដែលនិយមចូលចិត្តញុំាមីហិរ ប្រយ័ត្នខូចក្រពះធ្ងន់ធ្ងរដូចជាប្រពន្ធរបស់គាត់ ។ បុរសនោះ​បាន​សរសេរថា «ប្រពន្ធរបស់ខ្ញុំ ចូលចិត្តញុំាហិរខ្លាំងណាស់ ហើយនាង​ក៏មិន​សូវចូល​ចិត្តផឹកទឹកដែរ ។ ខ្ញុំតែងតែប្រាប់នាងថា កុំសូវញុំាពេក ប្រយ័ត្នឈឺ ប៉ុន្តែនាងមិនស្តាប់ទេ ។

លុះមកដល់ថ្ងៃមួយ ប្រពន្ធរបស់ខ្ញុំមាន​អាការៈ​ឈឺពោះ​ខ្លាំងរហូត​ទ្រាំមិនបាន ហើយខ្ញុំ​ក៏បាន​នាំនាង​ទៅមន្ទីរពេទ្យ ។ គ្រូពេទ្យបានធ្វើការឆ្លុះអេកូ ហើយលទ្ធផលបង្ហាញថា ស្រទាប់ខាង​ក្នុង​ពោះវៀន​មានដំបៅ ដោយសារតែការញុំា​របស់ហិរ​ខ្លាំងពេក​ជាញឹកញាប់ ។ គ្រូពេទ្យបានប្រាប់ថា ថ្វីត្បិតតែ​ដំបៅ​តូចក៏ដោយ ប៉ុន្តែវា​គ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែ​ពោះវៀន​តែងតែសើមជា​និច្ច ដូច្នេះ​ការព្យាបាល ត្រូវប្រើរយៈពេលយូរទើបជាសះស្បើយ ។

ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យបាន​អោយប្រពន្ធខ្ញុំញុំាថ្នាំ ហើយនឹងអោយ នាងតមអាហារជាច្រើនមុខ ដែលរួមទាំងរបស់រឹង និងអាហារដែល​មាន​រសជាតិហិរ មួយរយៈផងដែរ » ។

នេះគ្រាន់តែជាសារដាស់តឿនមួយ ដល់អ្នកដែលនិយមញុំាហិរ សូមមេត្តាប្រុងប្រយ័ត្ន បើអាចកាត់បន្ថយបានក៏គួរតែកាត់បន្ថយ ជៀសវាងជួបរឿងអាក្រក់បែបនេះ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial