ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា ប្រកាសបើក​កម្មវិធី​ប្រូម៉ូសិន​ថ្មីសម្រាប់ រដូវ​កាល​អាពាហ៍ពិពាហ៍ ២០១៨ – ២០១៩

រាជធានីភ្នំពេញ៖  កាលពីថ្ងៃពុធទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា (CBL) បាន​រៀបចំ​កម្មវិធី​ដ៏ឧឡារិក​មួយ​នៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធី​ជប់លៀង​ដៃ​គូពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ ក្នុងគោល​បំណង​នៃ​ការរៀបចំ​នេះ​ដើម្បីជួបជុំ​ដៃគូពាណិជ្ជកម្ម​អាពាហ៍ពិពាហ៍ និងថ្លែង​អំណរ​គុណ​នៅកិច្ច​សហការ​កន្លងមក ក៏ដូចជា​ជម្រាប​ជូន​នៅ​កព្ចាប់​អាពាហ៍ពិពាហ៍​សម្រាប់​រដូវកាល​ឆ្នាំ ២០១៨-២០១៩ ។

កម្មវិធី​ពិសេស​នេះត្រូវបាន​រៀបចំឡើង​ក្នុងគោល​បំណង​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម អ្នកណែនាំរោងការ និង​អតិថិជនទាំងអស់​ដែល​ជាវ​ស្រាបៀរ​គ្រប់ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់​រៀបចំ​ទទួលភ្ញៀវ​ក្នុង​ពិធីមង្គលការ ឬកម្មវិធី​ជប់លៀង​ផ្សេងៗ នៅទូទាំង​ប្រទេសកម្ពុជា ។

ក្នុង​ឱកាស​ដ៏ពិសេស​នេះ លោក (Samson Wong) អគ្គនាយក​ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា (CBL) បានមាន​ប្រសាសន៍ថា៖ កម្មវិធី​កព្ចាប់​អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុន​ផលិត​ស្រាបៀរកម្ពុជា (CBL) តែងតែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អតិថិជន​ជានិច្ច អស់​រយៈ​ពេលជាច្រើន​ឆ្នាំ​មកហើយ យើងបាន​នាំគូស្វាមី​ភរិយា​ជាច្រើន​គូទៅ​ក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។

សម្រាប់ឆ្នាំនេះ យើងនឹង​នាំ​មក​នូវកម្មវិធី​កព្ចាប់​អាពាហ៍ពិពាហ៍​កាន់​តែ​អស្ចារ្យ​សម្រាប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ខាងមុខ​នេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរ​កម្សាន្ត​ទៅទី​ក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​ឡូស​អាន់ជ័រលេស ស្រាបៀរ Tiger ដំណើរ​កម្សាន្ត​ទៅទីក្រុង​ស៊ីដនី និង ស្រាបៀរ Anchor ដំណើរ​កម្សាន្ត​តាមនាវាដ៏អស្ចារ្យ ។

អ្នក​ដែលបាន​អញ្ជើញ​ចូល​រួមក្នុង​កម្មវិធីពិសេស​នេះរួមមាន ម្ចាស់ហាង​លក់ភេសជ្ជៈ អ្នកទទួល​ធ្វើ​ម្ហូបការ និង​ពិធី​ជប់លៀង​គ្រប់ប្រភេទ នឹង​ទទួលបាន​កញ្ចប់រង្វាន់​លើកទឹកចិត្ត ពិសេសពី​ក្រុមហ៊ុន​ផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំ ផលិតផល​ស្រាបៀរ​ម៉ាកសញ្ញា​ណាមួយ​របស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់​គូស្វាមី​ភរិយាថី្ម ។

បន្ទាប់ពី​កម្មវិធី​នេះ​បាន​ប្រារព្ធ​​ធ្វើឡើង​នៅរាជធានី​ភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំ​បន្ត​ផ្សព្វផ្សាយ​កម្មវិធីនេះ នៅខេត្ត​សំខាន់​ពីរផ្សេង​ទៀត​ដូចជា៖
– ខេត្តសៀមរាប ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ វិមានមង្គល ។
– នៅខេត្តកំពង់ចាម ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារ ៧មករា ។

ចាប់ពីពេល​នេះ​តទៅ ម្ចាស់ហាង​លក់ភេសជ្ជៈ អ្នកទទួល​ធ្វើម្ហូបការ និង​ពិធី​ជប់លៀង​គ្រប់ប្រភេទ ព្រមទាំង​អតិថិជន​ផ្ទាល់​អាចចុះ​ឈ្មោះ ដើម្បី​ក្លាយជា​ដៃ​គូពាណិជ្ជកម្ម​ក្នុងការ​ផ្គត់ផ្គង់​ស្រាបៀរ​ដើម្បីទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពីកញ្ចប់​លើក​ទឹកចិត្ត ពិសេស​សម្រាប់កម្មវិធី​អាពាហ៍ពិពាហ៍  និង​កម្មវិធី​ជប់​លៀង​ផ្សេងៗ ។

ប្រសិន​បើលោក​អ្នក​ជាម្ចាស់ហាង​លក់​ភេសជ្ជៈ អ្នកទទួល​ធ្វើម្ហូបការ និង ពិធីជប់លៀង​គ្រប់ប្រភេទ ដេប៉ូចែកចាយ អ្នកណែ​នាំ​រោងការ ព្រមទាំងអតិថិជន ចង់ជ្រាប​ព័ត៌មាន​លម្អិតបន្ថែម សូមទំនាក់ទំនង​មកលេខ៖ 011 222 400/011 333 500 ។
ពិសាដោយការទទួលខុសត្រូវ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial