ប្រយ័ត្នក្មេងៗ៖ ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ស្លាប់ដោយសារតែ ហ្វូងឪម៉ាល់ទិច

យោងតាមប្រភពព័ត៌មានពីប្រទេសម៉ាឡេស៊ីមួយបានអោយដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅនេះ មានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់បានស្លាប់ ខណៈក្មេងៗ ៤ នាក់ផ្សេងទៀតរងរបួស ដោយសារតែសត្វឪម៉ាល់ទិច ។ ប្រភពព័ត៌មានដដែលបន្តថា នៅវេលាល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោងប្រហែលជា ៥ ក្មេងប្រុសម្នាក់ ដែលមានឈ្មោះថា Mohd Faiz Hatim Zaidi ត្រូវបានសាច់ញាត្តិបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសលម៉ោងប្រហែលជា ៥ កន្លះ សាច់ញាត្តិបានប្រាប់ថា រូបគេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែពិសឪម៉ាល់ទិច ។

បើយោងតាមសំដីប៉ូលីស​ប្រចាំតំបន់ Kampung Tanjung Genting បានប្រាប់អោយដឹងថា​ មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ ហើយនឹងមិត្តភក្តិរបស់គេ ដែលមានអាយុស្របាក់ស្របាលគ្នា ៤ នាក់ផ្សេងទៀត បាននាំគ្នាព្យាយាមបេះផ្លែដូង ដោយយកដំបងគប់ឡើងទៅលើដើម ។ ប៉ុន្តែជាអកុសល ដំបងដែលពួកគេគប់នោះ បានសំបកឪម៉ាល់មួយយ៉ាងធំ ដែលនៅក្បែរនោះ ដែលជាហេតុធ្វើអោយហ្វូងឪម៉ាល់ផ្អើល ហើយក៏ដេញទិចក្មេងៗទាំងនោះ ។

យោងតាមសំដីក្មេងប្រុសម្នាក់ ដែលត្រូវជាមិត្តភក្តិ ក្មេងប្រុសរងគ្រោះ បានប្រាប់អោយដឹងថា «ពួកគេទាំង ៥ នាក់ សុទ្ធតែត្រូវឪម៉ាល់ទិច ប៉ុន្តែមានតែពីរនាក់ទេ ដែលត្រូវបានសាច់ញាត្តិ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែធ្ងន់ធ្ងរពេក» ។ ក្មេងប្រុសដដែលបន្តថា ក្នុងចំណោមពីរនាក់ដែលទៅមន្ទីរពេទ្យ នៅរស់តែម្នាក់ទេ ប៉ុន្តែគេត្រូវនៅសម្រាកព្យាបាលមួយរយៈសិន ចំណែកម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតហើយ ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏សូមចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ ហើយនេះគ្រាន់តែជាការដាស់តឿនដល់ឪពុកម្តាយ និងក្មេងៗដទៃទៀត កុំលេងជាមួយនឹងសំបកឃ្មុំ រឺឪម៉ាល់ អោយសោះ ជៀសវាងជួបរឿងអកុសលបែបនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial