ភ្ញាក់ផ្អើលនៅពេលដែលបានលឺបុរសម្នាក់ ប្រាប់ថានំលោកខែនេះគាត់ទិញ ១៥ ឆ្នាំហើយ ប៉ុន្តែរូបរាងរបស់វានៅតែល្អដូចគ្មានអ្វីប្រែប្រួល

​ភ្ញាក់ផ្អើលណាស់មែនទេ នៅពេលដែល​លឺថា​នំលោកខែនេះ ទិញតាំងពី ១៥ ឆ្នាំមុន? យោងតាមសំដីលោក Leong វ័យ ៦០ ឆ្នាំ ជាម្ចាស់​នំលោកខែនេះ បានប្រាប់អ្នក​យកព័ត៌មាន Guang Ming ថា នំលោកខែនេះ គាត់បាន​ទិញ​តាំង​ពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០៣ ម្ល៉េះ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ នំនេះ​នៅតែ​ល្អដូចដើម គ្មានដុះផ្សិតអ្វីទេ ។

លោក Leong បាននិយាយថា «ខ្ញុំបានទិញ​នំ​លោកខែនេះ​តាំងពី ១៥ ឆ្នាំមុន ។ រាល់ពេលបុណ្យសែន​លោក​ខែម្តងៗ ខ្ញុំតែងតែ​យក​នំនេះ​ចេញមកក្រៅ អោយមិត្តភក្តិ​របស់ខ្ញុំមើល ប៉ុន្តែខ្ញុំមិនញុំាវាទេ »។ ពិតជា​មិនគួរ​អោយ​ជឿទាល់​សោះថា នំនេះតែមានល្អ ដោយគ្មានការដុះផ្សិត​ ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ មិនជឿទេថានំនេះអាចទុកបានយូរដល់ម្លឹងនោះ ។

ក្នុងនោះផងដែរ មានអ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានលើកឡើងថា «ខ្ញុំដឹងថានំលោកខែអាចទុកបានយូរ ដោយសារតែវាមានជាតិស្ករ និង ជាតិអំបិលខ្ពស់ ប៉ុន្តែខ្ញុំចង់ជឿទេថា នំនេះអាចទុកបានរហូតដល់ទៅ ១៥ ឆ្នាំ » ។ ទន្ទឹមគ្នានេះ ក៏មានអ្នកនិយមលេងអ៊ីនធើណេតម្នាក់ផ្សេងទៀត បានលើកឡើងថា «ខ្ញុំជឿថានំនេះតាំងពីឆ្នាំ ២០០៣ ដោយសារតែក្រដាសតំលៃ បិទនៅលើកញ្ចប់នំ បានដាក់ថ្ងៃខែឆ្នាំច្បាស់ » ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial