រន្ធត់ចិត្តណាស់ ស្រីស្អាតម្នាក់ស្លាប់យ៉ាងអណោចអធ័ម នៅក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះរបស់នាង

និស្សិតស្រីវ័យ ២០ ឆ្នាំម្នាក់ បានស្លាប់​នៅក្នុង​ភ្លក់ភ្លើង ដែលបាន​ឆាបឆេះ​ផ្ទះរបស់នាង នៅលើផ្លូវ Phaholythin Soi 24 នៅក្នុង​​ទីក្រុងបាងកក កាលពីម្សិលមិញនេះ ។ បើយោង​តាម​ការចុះផ្សាយ​នៅ​លើ​​គេហរ​ទំព័រព័ត៌មាន coconut បានអោយដឹងថា នារីវ័យក្មេងរូបនោះ មានឈ្មោះថា Panida Chokuaipornchai ជានិស្សិតផ្នែកជំនួញ នៃសកលវិទ្យាល័យ​សភាពាណិជ្ជកម្មថៃ ត្រូវបាន​គេរក​ឃើញ​សាកសព​នៅជាន់ទី ២ នៃផ្ទះរបស់នាង ។ ប្រភពព័ត៌មាន​ដដែល​បន្តថា នារីរងគ្រោះ​រស់នៅ​ជាមួយម្តាយ និង អ៊ុំស្រីរបស់នាង ។

បើយោង​តាម​សំដីស្ត្រីវ័យ ៧១ ឆ្នាំ ដែលមានឈ្មោះថា Nawaporn ត្រូវជាអ៊ុំស្រី របស់នារីរងគ្រោះបាន ប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បាន​ចាកចេញ​ពីផ្ទះ​នៅ​វេលាម៉ោង ប្រហែលជា ៨៖ ២០នាទី ហើយពេលនោះ នារីរងគ្រោះដេកលក់ នៅក្នុងបន្ទប់របស់នាង ។ លុះវេលាម៉ោង ប្រហែលជា ៩ ព្រឹកអ្នកស្រី Nawaporn ក៏បានទទួលទូរស័ព្ទ ពីអ្នកស្គាល់គ្នា ប្រាប់ថាមានអគ្គីភ័យ បានកំពុងឆេះនៅ ម្តុំផ្ទះរបស់គាត់។ បន្ទាប់ពីទទួលទូរស័ព្ទរួច អ្នកស្រីក៏​ប្រញាប់ប្រញាល់​រត់ត្រលប់មកផ្ទះ ទើបដឹងថានោះគឺជាផ្ទះ​របស់គាត់តែម្តង ។

អ្នកស្រីបន្តថា ពេលដែល​គាត់ត្រលប់មកដល់ ក្រុមអ្នកពន្លត់អគ្គីភ័យ បានឃាំង​មិនអោយ​ចេញចូលនោះទេ ។ យោងតាម​សេចក្តី​រាយការណ៍របស់ Amarin TV បានអោយដឹងថា សាកសពនារីរងគ្រោះ ដែលមានឈ្មោះថា Panida ត្រូវបានគេរក​ឃើញស្លាប់​នៅក្បែរបង្អួចនៅជាន់ទី ២ ក្នុងផ្ទះរបស់នាង ។

យោងតាមស្ត្រីចំណាស់វ័យ ៦០ ឆ្នាំ ដែលត្រូវជាម្តាយ នារីរងគ្រោះបាននិយាយ ទាំងទុក្ខសោកថា Panida គឺជាកូនស្រី តែម្នាក់គត់របស់គាត់ ហើយកាល​ពីសប្តាហ៍មុន ក្រុមគ្រួសាររបស់គាត់ ទើបតែ​នាំ​នាង​ទៅស្រោចទឹក នៅក្នុង​ថ្ងៃខួប​កំណើត​គំរបអាយុ ២០ ឆ្នាំ របស់នាង ។

យោងតាមរបាយការណ៍ប៉ូលីស ករណីគ្រោះអគ្គីភ័យ ដែលកើត​មានឡើង​នៅប្រទេសថៃ ជា​ទូទៅ​ប​ណ្តាល​មកពី ការអុជធូប តែអ្នកស្រី Nawaporn បានអះអាងថា គ្រួសាររបស់អ្នកស្រី មិនដែល​អុជធូប​នៅក្នុងផ្ទះទេ ដោយសារតែ Panida មានប្រតិកម្ម​ជាមួយ​នឹងផ្សែងធូប ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុ​នៃអគ្គីភ័យនេះ នៅមិន​ទាន់ដឹង​ច្បាស់ថា​បណ្តាល​មកពី​អ្វីនៅ​ឡើយទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial