ដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនមិនសូវចូលចិត្តញុំាបាយ ប្រយ័ត្នកូនជួបរឿងដូចក្មេងប្រុសម្នាក់នេះ

កូនក្មេងសម័យនេះ ភាគច្រើនមិនសូវចូលចិត្តញុំាបាយទេ ដោយសារតែពួកគេ មានពឹងទៅលើទឹកដោះ រឺនំចំណីជាដើម ដែលជាហេតុនាំអោយពួកគេ ងាយនឹងទទួលរងនូវជំងឺផ្សេងៗ ។ ជាក់ស្តែងកាលពីថ្មីនេះ មានក្មេងប្រុសវ័យ ៦ ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយនាំ ទៅកាន់គ្លីនិចឯកជនមួយ បន្ទាប់ពីក្មេងប្រុសរូបនោះ ញុំាបាយហើយចេះតែក្អួត ចុកពោះ ហើយមានអាការៈក្តៅខ្លួនខ្លាំង និងស្រងូតស្រងាត់ ។

ក្មេងប្រុសរូបនោះ មិនសូវចូលចិត្តញុំាបាយទេ តែគេចូលចិត្តញុំាតែម្ជូរ រឺ នំកញ្ចប់ជាដើម ។ បន្ទាប់ពីស្តាប់ការរៀបរាប់ពីអាការៈ របស់ក្មេងប្រុសរួចហើយ គ្រូពេទ្យក៏បានផ្តល់កាណែនាំអោយធ្វើការឆ្លុះអេកូ ទើបប្រទះឃើញថា ក្មេងប្រុសរូបនោះ មានជំងឺរលាក ក្រពះ និង ពោះវៀន ។ គ្រូពេទ្យថែមទាំងបានប្រាប់ទៀតថា ការពិតទៅ​ក្មេងប្រុសរូបនោះ​មាន​ជំងឺរលាក ក្រពះ​យូរហើយ គ្រាន់តែវា​មិនទាន់​ធ្វើទុក្ខខ្លាំង តែពោះវៀនរបស់គេ រលាកកាន់តែខ្លាំង ដែលជាហេតុ នៅពេលដែលគេញុំារបស់រឹងៗ ដូចជាបាយជាដើមនោះ ក៏ធ្វើអោយគេមានអាការៈឈឺពោះ ហើយក្អួតបែបនេះ ។

គ្រូពេទ្យបានប្រាប់ក្មេងប្រុសថា អោយផ្អាកញុំាបាយមួយរយៈ ដោយអោយញុំាតែបបរ រឺរបស់រាវៗ ហើយចំណីដែល​ត្រូវតម​រួមមាន ទឹកក្រូច នំ អាហារ​មាន​រសជាតិ​ប្រៃខ្លាំង រឺហិរ ទឹកដោះគោជូរ ទឹកសណ្តែកកំប៉ុង ជាដើម ព្រោះវាធ្វើអោយក្រពះ និងពោះវៀនរបស់គេកាន់តែក្តៅ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យមិនបានអោយសម្រាកនៅមន្ទីរពេទ្យទេ ដោយគ្រាន់តែអោយបើថ្នាំអោយញុំារយៈពេល ៣ ថ្ងៃ បន្ទាប់ពីអស់ថ្នាំសឹមត្រលប់ទៅពិនិត្យមើលម្តងទៀត ។

នេះគ្រាន់តែជាសារដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនមិនសូវចូលចិត្តញុំាបាយ ហើយតែងតែពឹងទៅលើទឹកដោះគោ រឺនំចំណី សូមយកចិត្តទុកដាក់ និងបង្ខំកូនៗអោយញុំាតិច រឺច្រើន តាមដែលអាចធ្វើទៅបាន ជៀសវាងជួបរឿងបែបនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial