ចិនទៀត!!! ទៅដល់ណាផ្អើលដល់ហ្នឹង គ្រាន់តែរឿងស៊ីធុរេនសោះ ផ្អើលអស់ប៉ូលីសទាំងកណ្តាលយប់

បើតាមការចុះផ្សាយនៅលើ គេហរទំព័រព័ត៌មាន ET today បានអោយដឹងថា មានស្ត្រីម្នាក់ដែល​មានឈ្មោះថា Zhang វ័យ ២៩ ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន បាន​ខឹង​នឹង​មិត្តប្រុសជាខ្លាំង ដែល​មិន​អោយ​នាង​ញុំា​ធុរេន នៅក្នុង​បន្ទប់​សណ្ឋាគារ ក៏បង្កទៅជារឿងឈ្លោះវាយតប់គ្នា ។

ប្រភពព័ត៌មាន​ដដែល​បន្តថា គូសង្សារ​មួយគូនេះ បានចូល​ទៅ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង កាលពីថ្ងៃទី ១១ ខែកញ្ញាកន្លងទៅនេះ លុះយប់​ជ្រៅបន្តិច អ្នកនាង Zhang មាន​អារម្មណ៍ថា​ចង់ញុំា​ធុរេន ហើយនាងក៏ចេញ​ទៅទិញ​យកមកញុំា ។ តែពេល​ត្រលប់​មក​ដល់​បន្ទប់​គេងវិញ សង្សារ​របស់នាង​បានឃាត់នាង មិនអោយ​ញុំាធុរេន​នៅក្នុង​បន្ទប់ទេ ហើយប្រាប់នាង​ទៀតថា បើចង់ញុំា ចាំទៅញុំានៅ​ផ្ទះ​របស់នាងវិញទៅ ។

គ្រាន់តែលឺបែប​នេះភ្លាម នាងស្រាប់តែ​ខឹងជាខ្លាំង ហើយក៏​យក​ផ្លែធុរេន​ទៅវាយ បុរស​ដែលជាមិត្តប្រុសរបស់នាង ដែលកំពុង​តែ​ដេក​នៅលើគ្រែ មិនតែ​ប៉ុណ្ណោះ​នាងថែម​ទាំងទាត់ធាក់ បុរសនោះថែមទៀតផង ។ យោងតាម​សំដី​មិត្តប្រុស​របស់នាង បានប្រាប់អោយដឹង ខ្លួនបានព្យាយាម​ទប់កំហឹង សង្សាររបស់ខ្លួនដែរ ប៉ុន្តែនាង​នៅតែ​ស្តាប់​គ្នា​មិនបាន ដូច្នេះខ្លួន​ក៏បាន​ទះនាង​មួយដៃ ដែលជា​ហេតុធ្វើ​អោយ​នាង​ខឹង​កាន់តែខ្លាំង ហើយនាង​ក៏​ដក​ទូរស័ព្ទទៅ​ប្តឹងប៉ូលីស ថាខ្លួនបានចាប់រំលោភនាង ។​

បន្ទាប់ពី​ទទួល​ដំណឹងភ្លាម ប៉ូលីសក៏​បានមក​ដល់​សណ្ឋាគារ ទើប​ដឹងថា​នោះ​មិនមែន​ជាករណីចាប់រំលោភ​ទេ តែ​ដោយសារតែ នារីរូបនោះ ​ខឹង​នឹងសង្សារ ដែលឃាត់​មិនអោយ​ញុំាធុរេន​នៅក្នុងបន្ទប់ ទើបនាង​ខល​ទៅ​ប្តឹង​ប៉ូលីស​បែបនេះទៅ ។ ក្រោយពី​ស្តាប់រឿង​ដ៏ហួសចិត្ត​នេះរួច ប៉ូលីសក៏បាន​ចោទ​ប្រកាន់​នាង​ពី​បទបង្ក​ការរំខាន​ដល់សមត្ថកិច្ច ហើយ​នាងក៏ត្រូវបាន គេដាក់ទោសអោយ ជាប់ឃុំឃាំង រយៈពេល ៥ ថ្ងៃ ផងដែរ ៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial