អាឪតិរិច្ឆាន LIVE វីដេអូ សម្លាប់កូនស្រីបង្កើតខ្លួនឯង ដើម្បីបញ្ឈឺចិត្តប្រពន្ធ

ថ្មីៗនេះមាន​ហេតុការណ៍​ដ៏រន្ធត់​មួយ​ បាន​កើតឡើង​នៅប្រទេស​ថៃ ខណៈពេល​ដែល​បុរសម្នាក់បាន​ ថត​វីដេអូ​បន្តផ្ទាល់ ពីសកម្មភាពសម្លាប់​កូន​ខ្លួនឯង ដែលមានអាយុទើបតែ ១១​ខែ ដើម្បី​បញ្ឈឺចិត្តប្រពន្ធ​របស់ខ្លួន ។ ហេតុការណ៍ដ៏រន្ធត់​នេះ បានកើតឡើង​ កាលពីថ្ងៃអង្គារ៍ ទី ១៨ ខែកញ្ញា នៅលើកោះមួយ នៃខេត្ត​ភូកេតប្រទេសថៃ ។

បើយោង​តាម​សំដីប៉ូលីសប្រចាំតំបន់ បានប្រាប់អោយដឹងថា បុរសតិរិច្ឆាន​រូប​នោះ​ មានឈ្មោះថា Tei វ័យ ២០ ឆ្នាំ ចំណែក​ឯ ក្មេងស្រីរងគ្រោះ ដែលត្រូវជា​កូន​បង្កើត​របស់ជនដៃដល់ មានឈ្មោះ​ថា Beta អាយុ ១១ ខែ ។ ប៉ូលីសបាន​បន្តថា ជនដៃដល់​​ បាន​ថតវីដេអូ​បន្តផ្ទាល់​ពី​
សកម្មភាព​​សម្លាប់​​កូនស្រីរបស់ខ្លួន ហើយ​បន្ទាប់​មក រូបគេក៏បាន​​យក​​ខ្សែចងក​ខ្លួនឯង​តាមក្រោយ ដ៏គួរអោយរន្ធត់បំផុត នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ។

បើយោង​​តាម​​សំដី​​ស្ត្រី​ម្នាក់​​ដែល​​មាន​​ឈ្មោះថា Jiranuj Trairat ​ត្រូវ​​ជា​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​​អោយ​ដឹង​ថា នៅក្នុង​ថ្ងៃ​​​កើត​​​ហេតុ​ នាង​នៅ​ជាមួយ​នឹង​​​បងប្អូន​​​ជីដូនមួយ​​​របស់នាង ស្រាប់តែ​ពេលនោះ នាងបាន​លឺសំលេង​​ បងប្អូន​របស់​នាង ​ស្រែក​ហៅនាង ​យ៉ាង​ស្លន់ស្លោរ ហើយ​គាត់ក៏​បាន ​ហុចទូរស័ព្ទ​អោយនាងមើល ។ ពេលដែល​នាង យក​ទូរស័ព្ទមកមើល ក៏ស្រាប់តែ​ឃើញ វីដេអូកំពុងបន្តផ្ទាល់ដ៏រន្ធត់ ដែល​ប្តីរបស់នាង កំពុង​តែយកខ្សែចងកកូនស្រី ភ្ជាប់ទៅនឹងអ្វីម្យ៉ាង រួចទម្លាក់កូនចុះមកក្រោម ហើយទីនោះទំនង ជាអគារចាស់ ​ដែលគេបោះបង់ចោល ។

ភ្លាមនោះ Jiranuj បានស្រែកហៅ ឈ្មោះកូនស្រី​យ៉ាងរន្ធត់ ហើយ​បន្ទាប់​​មក នាង​ក៏បាន​​ប្រាប់​​បងប្អូន​របស់នាង អោយទូរស័ព្ទទៅ​ប្តឹងប៉ូលីស ។ ចំណែក​អោយ​នាង ក៏​ប្រញាប់ប្រញល់​ធ្វើដំណើរ ទៅកន្លែងកើតហេតុ នៅក្នុង​ខេត្តភូកេត​ ។ Jiranuj បាននិយាយថា «ខ្ញុំបានឃើញវីដេអូនោះ ប្រហែលជាម៉ោង ៥ ល្ងាច ហើយពេល​ដែល​ខ្ញុំទៅដល់ខេត្តភូកេតគឺម៉ោង ៦ ល្ងាច » ។ បន្ទាប់ពីទទួលដំណឹងនេះ ប៉ូលីស​ក៏បានចុះ​ទៅកន្លែង​កើតហេតុ តែគួរអោយស្តាយដែល ហួសពេលបាត់ទៅហើយ ។ ប៉ូលីសបាន បាន​រកឃើញ​សាកសពឪពុក និងកូនស្រីចងកជិតគ្នា នៅក្នុងអគារ​បោះបង់ចោលមួយកន្លែង ។

បើតាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​​ប្រពន្ធ​ បាន​ប្រាប់​អោយ​ដឹងថា បុរសជាប្តីតែងតែ ​ប្រើអំពើហឹង្សា​ មកលើខ្លួនជារឿយៗ ។ ហើយនៅយប់ មុន​ថ្ងៃ​កើត​ហេតុមួយថ្ងៃនោះ នាង ហើយនឹងប្តី ​បាន​ឈ្លោះគ្នា​ជាខ្លាំង ហើយប្តីរបស់នាង ក៏បានវាយធ្វើបាបនាង ដោយមិនអាចទ្រាំបាន ​នាង​ក៏​បាន​ចាក​ចេញ​ពីផ្ទះ ដោយទុកកូននៅជាមួយប្តី ព្រោះនាងមិននឹកស្មានថា ប្តីរបស់នាងឃោរឃៅដល់ថ្នាក់ សម្លាប់កូនបែបនេះទេ ។

ប៉ូលីសបានប្រាប់អោយដឹងទៀតថា នេះគឺជាករណីសម្លាប់ដ៏រន្ធត់មួយ ដែលមិនធ្លាប់មាននៅប្រទេសថៃ ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនោះក៏ត្រូវបាន គេលុបចោលទៅវិញ ដោយសារតែ​វាគួរ អោយរន្ធត់ពេក ហើយវាជាគំរូដ៏អាក្រក់បំផុត ដែលមិនគួរអោយមាន នៅ​លើ​បណ្តាញ​សង្គមនោះទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial