ដាស់តឿនដល់ឪពុកម្តាយកុំប្រហែស៖ ក្មេងស្រីម្នាក់ស្លាប់យ៉ាងអណោចអធ័ម ដោយសារលង់ទឹកធុង

យោងតាមគណនីហ្វេសប៊ុកនារីម្នាក់ដែលមានឈ្មោះថា Ah Run Love បានបង្ហោះរូបភាព ដោយមានភ្ជាប់សារដាស់តឿន ដល់ឪពុកម្តាយគ្រប់រូបថា «សូមអ្នកទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នចំពោះកូនៗណា ដែលចូលចិត្តលេងទឹកផង ជាពិសេសអ្នកដែលឧស្សាហ៍បណ្តោយអោយកូនៗ ងូតទឹកម្នាក់ឯង កុំអោយបាត់បង់កូនទីស្រលាញ់របស់ខ្លួន ដូចជាក្មួយខ្ញុំទៀតអី »។

ក្នុងសារនោះផងដែរ ក៏អមជាមួយនឹង​ការសរសេរ​យ៉ាង​ក្រៀមក្រំថា «សូមក្មួ​យ​ទៅឱ្យបានសុខណាក្មួយស្រី សូមឱ្យកើត​មក​ជាតិ​ក្រោយ​កុំឱ្យ​អភ័ព្វ​ដូចជាតិ​នេះទៀតអី សង្ឃឹមថា​មានជាតិក្រោយ​ក្មួយ​កើត​មក​បាន​ផ្សារ​ភ្ជាប់​ជា​សាច់​ជាឈាម របស់មីងម្ដង​ទៀតផងចុះ» ។

នាងក៏​បាន​បញ្ជាក់​ប្រាប់ថា ក្មួយស្រីរបស់នាង មានអាយុទើបតែ ១ ខួបកន្លះតែប៉ុណ្ណោះ តែជាអកុសនាង បានស្លាប់​ដោយ​សារ​តែ​លង់ទឹកធុង ។ ពិតជា​គួរអោយ​អាណិតខ្លាំងណាស់ ហើយក៏សុំ​ចូលរួមរំលែក​ទុក្ខ​ដល់​គ្រួសារ​ក្មេងស្រីរងគ្រោះផង ។ សូមអោយវិញ្ញាណក្ខន័​ក្មួយទៅកាន់សុខគតិភព និងកើត​ជាតិណាៗ កុំអោយ​អភ័ព្វ​ដូចជាតិ​នេះទៀត ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial