អ្នកដែលតែងតែស្ត្រេស ប្រយ័ត្នកើតជំងឺទាំងនេះ ឈប់បានឈប់ទៅ បើឈប់មិនបានទេ ក៏គួរតែកាត់បន្ថយខ្លះ

ការរស់នៅប្រចាំថ្ងៃ ពិតជាអាចជះឥទ្ធិពលដល់ សុខភាពផ្លូវចិត្ត​របស់មនុស្ស​យើងម្នាក់ ។ វាអាចធ្វើអោយយើង​មានអារម្មណ៍ថា ក្រៀមក្រំ តានតឹង និង កង្វះទំនុកចិត្ត ជាដើម ។ កត្តាដែលបណ្តាលអោយ កើតជំងឺស្ត្រេសមានដូចជា ការបាត់បង់ការងារ ការសម្រាលកូន ការបាត់បង់មនុស្សជាទីស្រលាញ់ លែងលះគ្នា (រឺជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប) មានជំងឺណាមួយ រឺ របួសរាងកាយ ភាពតានតឹងនៅកន្លែងធ្វើការ បញ្ហាហិរញ្ញាវត្ថុ និងបញ្ហានៅក្នុងគ្រួសារណាមួយ ដែលកំពុងកើតមានឡើង -ល-។ រោគសញ្ញាទូទៅដែលបង្ហាញថាអ្នកកំពុងស្ត្រេសនោះគឺ អារម្មណ៍របស់អ្នក មានការប្រែប្រួលខ្លាំងដូចជា ឆាប់ខឹង មួម៉ៅច្រើន ជាដើម ។

អារម្មណ៍ដែលមានកំពុងមានពេលនេះ នឹងប៉ះពាល់ដល់រាងកាយរបស់អ្នកមានដូចជា៖
-អារម្មណ៍ភ័យខ្លាច ប៉ះពាល់ដល់តម្រងនោម ដោយសារតម្រងនោមធ្វើការបញ្ច្រាស
-ខ្វល់ច្រើន ប៉ះពាល់ដល់ក្រពះ (ចង្អោរ រាគ ជំងឺពិបាករំលាយអាហារ រឺ រលាកក្រពះរុំារ៉ៃ) ។
-ខឹង ប៉ះពាល់ដល់ថ្លើម
-ស្ត្រេស ប៉ះពាល់ដល់បេះដូង និងខួរក្បាល
-ទុក្ខសោកនៅក្នុងចិត្ត ប៉ះពាល់ដល់សួត

ផលប៉ះពាល់ទូទៅមកលើរាងកាយមានដូចជា៖
-ឈឺក្បាល
-តានតឹងសាច់ដុំ រឺឈឺចាប់សាច់ដុំ
-ឈឺទ្រូង
-ហេវហត់អស់កម្លាំង
-លែងចាប់អារម្មណ៍នឹងការរួមភេទ
-ឈឺពោះ
-មានបញ្ហាការគេង

ផលប៉ះពាល់ទូទៅនៅលើផ្លូវអារម្មណ៍មានដូចជា៖
-ថប់បារម្ភ
-អន្ទះអន្ទែង
-កង្វះនៃការលើកទឹកចិត្ត ឬផ្តោតអារម្មណ៍
-មានអារម្មណ៍ធុញថប់
-ឆេវឆាវ ឆាប់ខឹង
-ក្រៀមក្រំ រឺបាក់ទឹកចិត្ត

ផលប៉ះពាល់ទូទៅទៅលើអាកប្បកិរិយា៖
-ញុំាច្រើនហួសកំរិត ឬ អត់ញុំាសោះ
-ឆាប់ខឹងច្រឡោត
-សេបគ្រឿងញៀន រឺផឹកស្រា
-ផ្តាច់ខ្លួនចេញពីសង្គម
-ចង់ដេកច្រើនជាងធ្វើសកម្មភាព ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial