ស្ត្រីម្នាក់នេះដាស់តឿនដល់ឪពុកម្តាយគ្រប់រូប កុំទិញរបស់លេងតូចៗអោយកូនលេង ប្រយ័ត្នជួបរឿងដូចនាង

យោងតាមការបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់ស្ត្រីម្នាក់ដែលមាន ឈ្មោះថា Maddy Grantham បាននិយាយរៀបរាប់ប្រាប់ថា នាងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញ កូនរបស់នាងមានហៀរទឹកមាត់ លាយឈាម ពេលដែលនាងអោយកូនគេង ។ តើមានអ្វីកើតឡើងចំពោះកូនរបស់នាង ?

បើយោងតាមការសរសេររបស់នាង បានប្រាប់អោយដឹងថា កូនស្រីរបស់នាងមានឈ្មោះថា Maya អាយុទើបតែ ២ ខួបកន្លះ តែប៉ុណ្ណោះ ។ ស្ត្រីរូបនោះបន្តថា នាងបានទិញប្រដាប់លេងតូចៗជាច្រើន អោយកូនរបស់នាងលេង ។ នាងថែមទាំងបានបញ្ជាក់ប្រាប់ទៀតថា របស់លេងទាំងនោះភាគច្រើន ជារបស់លេងសម្រាប់ក្មេងដែលមានអាយុ ចាប់ពី ៣ ឆ្នាំឡើងទៅ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងបាន​យកចិត្តទុកដាក់ជាខ្លាំងណាស់ ចំពោះការលេងរបស់កូន ហើយ​នាងតែងតែប្រយ័ត្ន ខ្លាចក្រែងកូនរបស់នាង យកទៅបៀមក្នុងមាត់ រឺក៏ច្រលំលេបវាជាដើម ។

ស្រាប់តែនៅ យប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ នាងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញទឹកមាត់លាយឈាម បានហូរចេញពីមាត់កូនស្រីរបស់នាង ។ ដោយភ័យពេក នាងក៏បានច្របាច់មាត់កូនរបស់នាងមើល ស្រាប់តែនាងបានឃើញដូចជាមានអ្វីម្យ៉ាង ជាប់នៅក្នុងបំពង់ក Maya ។ ភ្លាមៗនាងក៏បានហៅប្តីរបស់នាង អោយមកជួយមើល ទើបដឹងថាពិតជាមានរបស់អ្វីម្យ៉ាង ជាប់នៅក្នុងបំពង់កកូនរបស់នាងមែន ។ ប្តីរបស់នាង ក៏បានព្យាយាមទាញរបស់នោះ ចេញពីក្នុងបំពង់កកូន ប៉ុន្តែទាញយ៉ាងណាក៏មិនចេញដែរ ហើយវាកាន់តែធ្វើអោយឈាមហូរមកកាន់តែច្រើន ។

សំណាងល្អណាស់ ដែលវាមិនចូលកាន់តែ​ជ្រៅថែមទៀត ទីបំផុតគាត់ក៏អាចវាចេញបាន ទើបដឹងថាគឺជារបស់លេងតូចៗ ដែលគាត់ទិញអោយកូនលេង ។ ឈាមដែលហូរចេញនោះ បណ្តាលមកពីការ​ដាច់ស្បែក​បំពង់ក​តែប៉ុណ្ណោះ ។  ក្រោយពីហេតុការណ៍នេះកើតឡើង អ្នកស្រី Maddy ក៏បានប្រមូលរបស់លេងតូចៗទាំងនោះ យកទៅចោលក្នុងធុងសម្រាមទាំងអស់ ហើយនាងក៏បានដាស់តឿន ដល់ឪពុកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្នចំពោះរបស់លេងតូចៗទាំងនោះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial