ចូលគេងម៉ោងណា ទើបថ្លើមធ្វើការកំចាត់ជាតិពុលបានល្អ ? អានអត្ថបទខាងក្រោម

បច្ចុប្បន្ននេះ មនុស្សភាគច្រើនមិនសូវគេងបានទៀងម៉ោងនោះទេ ដែលជាហេតុធ្វើអោយពួកគេ ជួបនឹងបញ្ហាសុខភាពផ្សេងៗ ។ តើអ្នកដឹងទេថា ម៉ោងដែលអ្នកចូលគេង ពិតជាមានឥទ្ធិពលខ្លាំងណាស់ សុខភាពទាំងស្រុងរបស់អ្នក ដោយសារតែ ការគេងយប់ជ្រៅពេក ថ្លើមមិនអាចកំចាត់ជាតិពុលបានត្រឹមត្រូវ ។ រាងកាយរបស់យើងអាចដំណើរការបានល្អ លុះត្រាតែយើងគេងបានគ្រប់គ្រាន់ ។

ចាប់ពីម៉ោង ១១ យប់ ដល់ ៣ ទាបភ្លឺ ជាពេលដែលឈាមផ្តោតទៅលើថ្លើម ។ ថ្លើមរបស់អ្នកនឹងទទួលឈាមបានគ្រប់គ្រាន់ ហើយពេលវេលានេះ ក៏ជាពេលវេលាដ៏សំខាន់មួយ ក្នុងការកំចាត់ជាតិពុលផងដែរ ។ ថ្លើមរបស់អ្នកបន្សាប ហើយនឹងបំបែកសារធាតុពុលដែលរាងកាយប្រមូលម្តុំពេញមួយថ្ងៃ ។ ដូច្នេះហើយទើបជា អ្នកត្រូវតែដឹងអំពីម៉ោងដែលអ្នកគួរចូលគេង បើមិនដូច្នោះទេ ថ្លើមរបស់អ្នកមិនអាចធ្វើការកំចាត់ជាតិពុលបានរលូនទេ ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

-ប្រសិនបើអ្នកចូលគេងម៉ោង ១១ យប់ នោះថ្លើមរបស់អ្នកនឹងមានពេល ៤ ម៉ោងពេញក្នុងការកំចាត់ជាតិពុល ក្នុងរាងកាយ ។
-ប្រសិនបើអ្នកចូលគេងម៉ោង ១២ យប់ នោះថ្លើមរបស់អ្នកនឹងមានពេល ៣ ម៉ោងក្នុងការកំចាត់ជាតិពុល ។
-បើគេងម៉ោង ១ យប់ ថ្លើមធ្វើការបានតែ ២ ម៉ោង ។
-បើគេងម៉ោង ២ យប់នោះ ថ្លើមនឹងធ្វើការបានតែ ១ ម៉ោងតែប៉ុណ្ណោះ ។

ចុះបើអ្នកចូលគេងម៉ោង ៣ ទាបភ្លឺ ? ថ្លើមរបស់អ្នក នឹងមិនអាចធ្វើការកំចាត់ជាតិពុលបានឡើយ ហើយប្រសិនបើអ្នកតែងតែចូលគេងម៉ោងនេះ ជាតិពុលនឹងផ្តុំបន្តិចម្តងៗ រហូតវានឹងបំផ្លាញរាងកាយរបស់អ្នកទាំងស្រុងតែម្តង ។ ការចូលគេងយប់ជ្រៅ ហើយភ្ញាក់ពីគេងយឺត គឺសុទ្ធតែផ្តល់ផលអាក្រក់ចំពោះសុខភាពរបស់អ្នក ។

-ពីម៉ោង ៣ ទាបភ្លឺ ដល់ម៉ោង ៥ ព្រឹក
ជាពេលដែលឈាមផ្តោតទៅលើសួត ។ ជាពេលវេលាល្អ ដែលអ្នកគួរតែហាត់ប្រាណ និងស្រូបយកខ្យល់អាកាសល្អ ។

-ពីម៉ោង ៥ ព្រឹកទៅ ៧ ព្រឹក
ជាពេលដែលឈាមផ្តោតទៅលើពោះវៀនធំ ។ ជាពេលវេលា ដែលអ្នកត្រូវបន្ទោរបង់ និងជាពេលដែលអ្នកគួររៀបចំ ទទួលយកនូវសារធាតុចិញ្ចឹមអោយបានច្រើន ដើម្បីទ្រង់ទ្ររាងកាយពេញមួយថ្ងៃ ។

-ពីម៉ោង ៧ ព្រឹកទៅ ៩ ព្រឹក
ជាពេលដែលឈាមផ្តោតទៅលើក្រពះ ។ ជាពេលដែលអ្នកត្រូវញុំាអាហារពេលព្រឹក ព្រោះវាជាអាហារដ៏សំខាន់បំផុត ក្នុងចំណោមអាហារទាំង ៣ ពេល ។ អ្នកត្រូវប្រាកដថា អ្នកទទួលបាននូវសារធាតុចិញ្ចឹម បានតាមតម្រូវការ ពីអាហារពេលព្រឹករបស់អ្នក ។ ការដែលមិនញុំាអាហារពេលព្រឹក នឹងបណ្តាលអោយអ្នកមាន បញ្ហាសុខភាពជាច្រើនមុននាពេលអនាគត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial