លោកតាវ័យ ៩០ ឆ្នាំ អង្អែលក្បាលប្រពន្ធមុនបែកគ្នាជារៀងរហូត

ស្រលាញ់គ្នា ហើយអាចរស់នៅជាមួយគ្នាបានជាយូរអង្វែង ពិតជារឿងមួយដែលមនុស្សគ្រប់គ្នាចង់បាន ។ តើមានមនុស្សប៉ុន្មាននាក់ ដែលអាចសម្រេចក្តីប្រាថ្នាមួយនេះបាន? ធ្លាប់លឺទេថា ស្នេហាសម័យថ្មីនេះ ងាយស្រលាញ់ តែក៏ងាយបែកដូចគ្នា មិនដូចជាស្នេហាចាស់ៗជំនាន់មុននោះទេ មិនងាយបង់ចិត្ត លង់ប្រាណនោះទេ ប៉ុន្តែបើដាក់ចិត្តស្រលាញ់គ្នាហើយ គ្មានឡើយពាក្យថាបែកគ្នា លុះត្រាតែការស្លាប់មកបំបែក ។

តួយ៉ាងដូចជាគូស្នេហ៍ចាស់ជំនាន់មុនមួយគូនេះ ដែលលោកយាយមានវ័យ ៩០ ឆ្នាំ សម្រាន្តនៅលើគ្រែរង់ចាំថ្ងៃលាចាកលោកនេះទៅ ប៉ុន្តែលោកតាដែលត្រូវជាស្វាមី មិនដែលចាកឆ្ងាយពីភរិយាជាទីស្រលាញ់នោះទេ បើទោះបីជាលោកតាមានសុខភាពទ្រុឌទ្រោមណាស់ទៅហើយក្តី ។ លោកតាតែងតែមកសម្រាន្តកំដរលោកយាយនៅក្នុងមន្ទីរពេទ្យ ហើយលោកតាតែងតែអង្អែលក្បាលភរិយាថ្នមៗ បង្ហាញពីក្តីស្រលាញ់ និងក្តីអាឡោះអាល័យជាទីបំផុត ។

ទោះបីជាលោកយាយមិនអាចនិយាយបាន ប៉ុន្តែលោកយាយអាចទទួលអារម្មណ៍ស្រលាញ់ និងភាពកក់ក្តៅពីស្វាមីរបស់គាត់យ៉ាងពិតប្រាកដ ។ ពិតជាគួរអោយអាណិត និងស្រណោះពួកគាត់ខ្លាំងណាស់ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial