ដាស់តឿនដល់ឪពុកម្តាយ គួរតែបង្ខំកូនអោយញុំាអាហារអោយបានគ្រប់មុខ ជៀសវាងជួបរឿងដូច ក្មេងប្រុសវ័យ ១១ ឆ្នាំម្នាក់នេះ វិវត្តន៍ទៅរកភាពពិការភ្នែក ដោយសារតែខ្វះវីតាមីនម្យ៉ាង

វាគឺជារឿងដ៏សំខាន់បំផុត ដែលឪពុកម្តាយគ្រប់រូប គួរតែផ្តល់អាហារដែលមានតុល្យភាពដល់កូនៗ ដើម្បីធានាថាពួកគេមានសុខភាពល្អ ។ ការដែលមិនបានទទួលទានអាហារគ្រប់មុខទេនោះ ក្មេងៗអាចនឹងមិនទទួលបាននូវវីតាមីនចាំបាច់ជាច្រើនប្រភេទ ដែលអាចធ្វើអោយក្មេងៗ ងាយនឹងកើតជំងឺធ្ងន់ធ្ងរផ្សេងៗ ។

តួយ៉ាងដូចក្មេងប្រុសវ័យ ១១ ឆ្នាំម្នាក់នេះ បានកើតជំងឺធ្ងន់ធ្ងរ ដែលធ្វើអោយភ្នែករបស់គេវិវត្តន៍ទៅរកភាពពិការ ដោយសារតែខ្វះវីតាមីន A ខ្លាំង ។ ករណីថ្មីមួយនេះ ត្រូវបានគេចងក្រងជាឯកសារទុក ដើម្បីជាការដាស់តឿនក្មេងៗដទៃទៀត អំពីរបបអាហារមិនត្រឹមត្រូវ អាចធ្វើអោយពួកគេមានជំងឺពិការភ្នែកនៅថ្ងៃខាងមុខ ។

យោងតាមការបកស្រាយ​ របស់វេជ្ជបណ្ឌិតភ្នែកផ្នែកកុមារ បានធ្វើការពន្យល់យ៉ាងក្បោះក្បាយ អំពីករណីក្មេងប្រុសរូបនោះថា «កុមាររូបនេះ មានប្រតិកម្មអាឡែកស៊ីទៅនឹងអាហារមួយចំនួន ដែលធ្វើអោយស្បែករបស់គេ ឡើងកន្ទួលក្រហម ។ ដូច្នេះម្តាយរបស់គេ ក៏បានព្យាយាមគ្រប់គ្រងបញ្ហានេះ ដោយការរឹតបន្តឹងការញុំា ដោយអោយញុំាតែសាច់ជ្រូក សាច់ចៀម ដំឡូងបារាំង ផ្លែប៉ោម ត្រសក់ និង ឈើរី តែប៉ុណ្ណោះ ។

ទោះបីជាយ៉ាងណាក៏ដោយ វិធីនេះ បានផ្តល់ផលវិបាកធ្ងន់ធ្ងរទៅវិញទេ ដោយសារតែការរឹតបន្តឹងរបបអាហារ បានធ្វើអោយក្មេង​មិនអាច​ទទួលបាន​នូវសារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដូចជាវីតាមីន A ជាដើម ។ ម្តាយក្មេងប្រុស​តែងតែ​អនុវត្តវិធីនេះ រហូតមកដល់ថ្ងៃមួយ ពេលដែល​កូនរបស់គាត់ លេចចេញ​នូវ​រោគសញ្ញា​មួយចំនួនដូចជា ភ្នែកចាប់ផ្តើមមើលមិនឃើញបន្តិចម្តងៗ មើលមិនឃើញនៅពេលយប់ និងមានអារម្មណ៍ថា ចាំងភ្នែកខ្លាំងនៅពេលថ្ងៃ ហើយនឹងស្ងួតភ្នែក ទើបគាត់នាំកូនមកកាន់មន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត Dustin Jacobson បានបញ្ជាក់ប្រាប់ថា វាយឺតពេលទៅហើយ ដែលនាំក្មេងប្រុស​មកកាន់​មន្ទីរពេទ្យនៅពេលនេះ ។ ដោយសារតែ​នៅពេលនេះ ភ្នែក​របស់ក្មេងប្រុស​នេះចាប់​ផ្តើម​ព្រិលខ្លាំង ហើយគេអាច​មើលឃើញ ពីចលនាដៃ​របស់គ្រូពេទ្យ​ក្នុងចម្ងាយត្រឹមតែ ៣០ សង់ទីម៉ែត្រតែប៉ុណ្ណោះ ដែល​ការមើលឃើញត្រឹមចម្ងាយនេះ ត្រូវបានគេចាត់​ចូល​ទៅក្នុង​ក្រុមខ្វាក់ហើយ ។ គ្រូពេទ្យបន្តថា មិនយូរប៉ុន្មាននោះទេ ស្ថានភាព​របស់ក្មេងប្រុស​នឹងវិវត្ត​កាន់តែអាក្រក់ឡើងៗ ទៅរកភាពពិការទាំងស្រុងតែម្តង ។

គ្រូពេទ្យបានប្រាប់ថា កង្វះវីតាមីន A ធ្ងន់ធ្ងរ នឹងធ្វើអោយកើតជំងឺខ្វាក់ ។ ទោះបីជា​សង្ឃឹមតិចថា ក្មេងប្រុសអាច​នឹងមើលឃើញឡើងវិញ​ក៏ដោយ ប៉ុន្តែគ្រូពេទ្យបានព្យាយាម ផ្តល់ថ្នាំគ្រាប់វីតាមីន A ទៅអោយក្មេងប្រុសលេប មួយថ្ងៃ ២ គ្រាប់ (លេបរយៈពេល ២ ថ្ងៃ ) ហើយគាត់នឹង​បន្តអោយ​លេបម្តង​ទៀតនៅ ២ សប្តាហ៍បន្ទាប់ ។ ថ្នាំវីតាមីន A នោះគឺជាថ្នាំកំរិតខ្លាំង ដែលមួយគ្រាប់ស្មើនឹង ១០០ ដង នៃតំរូវការប្រចាំថ្ងៃ ។

យោងតាមសំដី​លោកវេជ្ជបណ្ឌិត Jacobson បានប្រាប់អោយដឹងថា «ក្រោយពីលេបថ្នាំគ្រាប់វីតាមីន A គាត់ពិនិត្យឃើញថា ភ្នែករបស់គេ​ក៏ប្រសើរ​ជាងមុនបន្តិច ប៉ុន្តែគាត់​នៅមិន​ទាន់​អាច​ប្រាប់​ច្បាស់លាស់​នៅឡើយទេថា តើភ្នែក​រ​បស់គេ​នឹងប្រែ​មកជាល្អវិញ រឺក៏វិវត្ត​ទៅរក​សភាពធ្ងន់ធ្ងរនោះឡើយ ដោយសារតែ​ក្មេងប្រុស​ខ្វះជាតិវីតាមីន A ច្រើនលើសលុប » ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គាត់បានផ្តល់ការណែនាំ អោយក្មេងប្រុសញុំាបន្លែគ្រប់មុខ និងថ្នាំគ្រាប់វីតាមីន A អោយបានច្រើនតាមដែលអាចធ្វើបាន ។

ដូច្នេះ​ឪពុកម្តាយ​គ្រប់រូប គួរតែ​យកចិត្តទុក​ដាក់​ចំពោះ​របបអាហារ​របស់កូន ទោះកូន​មិនចង់​ញុំាក៏​គួរ​តែបង្ខំ​គេខ្លះ ជៀសវាង​ជួបរឿង​អាក្រក់ណាមួយ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial