ចប់! ស្ត្រីម្នាក់បករោមភ្នែកតខុសបច្ចេកទេស មកដោយទាំងរោមភ្នែកមែនទែនអស់រលីង

យោងតាមគណនីហ្វេសប៊ុក ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានឈ្មោះថា Nurul Adeline Daud បានសរសេររៀបរាប់​រឿង​ទុក្ខសោក​របស់ខ្លួន ក្រោយពេល​ដែល នាងបករោមភ្នែកត ខុសបច្ចេកទេស បណ្តាលអោយជ្រុះទាំង រោមភ្នែកមែនទែនអស់រលីង។

បើតាមការៀបរាប់​របស់ស្ត្រីរូបនោះ​បានអោយដឹងថា រោមភ្នែក​ធម្មជាតិ​របស់នាង​​បានជ្រុះអស់ទាំងស្រុង ក្រោយ​ពេលដែល​នាងព្យាយាម បករោមភ្នែកត​ដោយខ្លួនឯងនៅផ្ទះ ។ នាងបន្តថា ការ​បករោមភ្នែកតនោះ មិនមែនជា​​រឿងងាយស្រួល​នោះទេ ដោយសារ​តែ​រោមភ្នែកត​ស្អិត​ជាប់​ជាមួយនឹង​រោម​ភ្នែក​ធម្មជាតិខ្លាំង ដែលជា​ហេតុធ្វើ​អោយ​វាដាច់​មកតាម​រោម​ភ្នែក​តតែម្តង ។

ក្រោយកើតហេតុ នាងបានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹង​ការ​សរសេរថា «ខ្ញុំសន្យាថាខ្ញុំនឹងតរោមភ្នែកម្តងទៀតទេ ។ មុនពេលបករោមភ្នែក ខ្ញុំបានទៅទិញប្រេង Vaseline លាបរោមភ្នែកអោយទន់ មុននឹងខ្ញុំបកវាចេញ ប៉ុន្តែ​កាវតរោមភ្នែក ស្អិតជាប់ខ្លាំងពេក ទើបធ្វើអោយរោម​ភ្នែក​ធម្មជាតិ​របស់ខ្ញុំ មកតាមរោមភ្នែកតអស់រលីង » ។

នាងបន្ថែមថា វាមិនត្រឹមតែ​ជ្រុះ​រោមភ្នែក​ធម្មជាតិប៉ុណ្នោះទេ តែវាធ្វើអោយ ត្របកភ្នែក​របស់នាង​ឡើងហើមទៀតផង ទំនងជាអាឡែស៊ី ។ នាងបាន​បញ្ជាក់ប្រាប់ថា «ខ្ញុំធ្លាប់​តរោម​ភ្នែកពីមុន ប៉ុន្តែវា​មិនធ្លាប់​មានរឿង​បែបនេះទេ ។ ទោះបីជាយ៉ាងណា​ក៏ដោយ ខ្ញុំស្បថថា​ឈប់​តរោមភ្នែក​ទៀតហើយ »។ ស្របគ្នានេះដែរ ក៏មានអ្នកនិយមលេងហ្វេសប៊ុកម្នាក់បាន ចែករំលែករឿងរ៉ាវរបស់នាង ក្រោយពីតរោមភ្នែកផងដែរថា នាងក៏ធ្លាប់ជួបរឿងស្រដៀងគ្នាបែបនេះដែរ ដែលធ្វើត្របកភ្នែករបស់នាងទាំងលើ និងក្រោមស្អិតជាប់គ្នា តែសំណាងល្អដែលមិនប៉ះពាល់ដល់ភ្នែក ។

នេះគ្រាន់តែជា​សារដាស់តឿន ដល់មិត្តៗ​ដែល​និយម​តរោមភ្នែក សូម​ជ្រើសរើស​ហាង​ដែលមានគុណភាពល្អ ហើយ​ប្រសិន​បើ​ចង់​បកវា​ចេញវិញ សូមទៅ​រកអ្នក​ជំនាញ​អោយជួយ កុំបកខ្លួនឯង ក្រែងជួបបញ្ហាបែបនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial