រូបមន្តធម្មជាតិ ព្យាបាលបញ្ហាបែកញើសក្លៀក

តើអ្នកមាន​បញ្ហាបែក​ញើស​ក្លៀក​មែនទេ? សូមសាកល្បង វិធីខាងក្រោមនេះ វាមិនត្រឹមតែជួយបំបាត់​បញ្ហា​បែកញើស​ក្លៀក​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏អាច​ជួយ​បង្រួមរន្ធញើស​ថែមទៀតផង ។ អ្វីដែលអ្នកត្រូវការនោះគឺ យកប៉េងប៉ោះ​ស្រស់​​កៀបយក​ទឹករបស់វា បន្ទាប់មក​ផឹក​វាមួយកែវជារៀងរាល់ថ្ងៃ ។

ទឹកប៉េងប៉ោះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​រាប់មិនអស់ ។ ចំណុច​ពិសេស​របស់​ទឹកប៉េងប៉ោះ គឺគ្រប់គ្រង​សីតុណ្ហភាព​ខាងក្នុងរាងកាយ ហើយ​វាក៏ជួយ គ្រប់គ្រង​ការបែក​ញើសលើសកំរិតផដែរ។ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ទឹកប៉េងប៉ោះទេ អ្នកអាច​លាបទឹក​ប៉េងប៉ោះ​ទៅលើ​ក្លៀករបស់អ្នក ហើយ​ទុកវា​អោយ​ស្ងួត​រយៈពេល ១០ នាទី សឹមលាង​ទឹកចេញ​ជាការស្រេច ។ អនុវត្តជារៀងរាល់ថ្ងៃ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial