ខ្លាំងបាត់៖ «អោយបេះដូងបងមកអូនបានទេ?» ខាងប្រុសយល់ព្រម ខាងស្រីដកកាំបិតចាក់ ធ្លាយដើមទ្រូងរងរបួសធ្ងន់

មាន​ហេតុការណ៍​ដ៏ភ្ញាក់​ផ្អើល​មួយបាន​កើតឡើង នៅក្នុងខេត្ត Zhejiang ប្រទេសចិន ខណៈពេលដែល​ បុរសម្នាក់​ត្រូវបាន គេ​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ក្រោយមិត្តស្រីចាក់​មួយ​កាំបិត​ចាំទ្រូង​ខាងឆ្វេង ។

បើយោង​តាម​គេហរទំព័រ​ព័ត៌មាន ប្រទេសចិនមួយ បានអោយដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ហើយនឹងមិត្តស្រី​របស់ខ្លួន ដែលមានឈ្មោះថា Lau បានឈ្លោះប្រកែកគ្នា ហើយខាង​ស្រីក៏​សុំបែក ប៉ុន្តែមិនដឹង​យ៉ាង​ម៉េច ខាងស្រី​ក៏បាន​និយាយទៅកាន់ខាងប្រុសថា «ប្រសិនបើ​ចង់​អោយ ខ្ញុំត្រូវគ្នា​ជាមួយ​បងវិញ តើបងហ៊ានអោយ​បេះដូង​បងមក​អូនទេ?»

ខាងប្រុសស្មានថា មិត្តស្រីគ្រាន់​តែនិយា​យ​លេង​ រឺក៏និយាយ​បែប​ភាសាស្នេហា ដូច្នេះខ្លួន​ក៏ឆ្លើយយល់ព្រម​ភ្លាមៗ ដោយឥត​បង្អង់យូរ ។ អ្នកណា​ទៅដឹងថា នារីដែល​ជាមិត្តស្រី​ជនរងគ្រោះ មានកាំបិត​នៅក្នុង​កាបូបនោះ គ្រាន់តែ​ជនរងគ្រោះ ឆ្លើយយល់ព្រមភ្លាម នាងក៏ស្ទុះ​យកកាំបិត​ចុងស្រួច​ពីក្នុង​កាបូប​ដៃ​របស់នាង ចាក់ចំទ្រូង​ជនរងគ្រោះ ផ្នែកខាងឆ្វេង បណ្តាល​អោយ​រងរបួសធ្ងន់ ។

យោង​តាមការ​ពិនិត្​យរបស់​គ្រូពេទ្យ បានអោយដឹងថា ជន​រងគ្រោះ​រងរបួសធ្ងន់ ត្រង់សួតខាងឆ្វេង ។ ជាសំណាងល្អ ដែលជនរងគ្រោះ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា ទើបគ្រូពេទ្យអាច​សង្គ្រោះអាយុ​ជីវិតបាន ។ ក្រោយកើតហេតុ ប៉ូលីសក៏​បានឃាត់​ខ្លួន នារីដែលជាមិត្តស្រី ពីបទ​បង្ករបួស​ស្នាមដោយ​ចេតនា ទៅលើមិត្តប្រុស​របស់ខ្លួន ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial