រូបមន្តកំចាត់មុនក្បាលខ្មៅ ដោយប្រើពងមាន់ស្ងោរ ធានាបានផលក្នុងរយៈពេលត្រឹមតែ ១៥នាទី

តើអ្នកមានបញ្ហាជាមួយនឹងមុនក្បាលខ្មៅមែនទេ? ជាធម្មតាមុនក្បាលខ្មៅ តែងតែកើតមានឡើងនៅត្រង់ចង្ការ រឺច្រមុះ ហើយនឹងថ្ងាស ។ ការពិតទៅមនុស្សភាគច្រើន តែងតែកើតមាននូវបញ្ហានេះ ហើយវាក៏មិនមែនជា​អ្វី​ដែល​ពិបាក​ក្នុងការ​ដោះស្រាយ​នោះទេ ។

ចង់កំចាត់មុនក្បាលខ្មៅនេះ អ្នកមិនចាំបាច់ ប្រើផលិតផលផ្សំពីគីមីនោះទេ អ្នកគ្រាន់តែប្រើពងមាន់ស្ងោរ ក៏អាចកំចាត់បាន ។ តោះទៅសាកល្បងជាមួយនឹងរូបមន្តខាងក្រោមទាំងអស់គ្នា ធានាថាបានផលត្រឹមរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ ៖

អ្វីដែលអ្នកត្រូវមាន៖
-ពងមាន់ ១ គ្រាប់
-អំបិល ១ ស្លាបព្រាបាយ
-ឆ្នាំងសម្រាប់ស្ងោរពងមាន់

វិធីធ្វើ៖
-ចាក់ទឹកល្មមអាចស្ងោរពងមាន់បាន ដោយបង់អំបិលចូលទៅក្នុងឆ្នាំង ។
-លាងពងមាន់​អោយស្អាតល្អ រួចដាក់​ស្ងោររហូត​ទាល់តែ​ឆ្អិនល្អ សឹមលើក​ចេញពី​ក្នុងឆ្នាំង ។

វិធីប្រើ៖
-យកទឹកក្តៅឧណ្ហៗ លាងសម្អាត​ស្បែកមុខ​របស់អ្នក ។ ស្ទីមមុខ​របស់អ្នក​ជាមួយនឹង​ទឹកក្តៅ ២ – ៣នាទី ដើម្បីអោយរន្ធញើសបើក។ យក​ពងមាន់​ក្តៅឧណ្ហៗ បកសំបក​អោយស្អាត ហើយយកវាទៅលុញ​នៅលើផ្ទៃ​មុខរបស់អ្នក ជាពិសេស​នៅត្រង់​ណា​ដែលមាន​មុនក្បាលខ្មៅ លុញរហូតទាល់តែ​ពង​មាន់ត្រជាក់ សឹមឈប់។ អ្នកសាកហែក​ពងទា​មើល នោះ​អ្នកនឹង​ឃើញ មុននៅលើពង​លឿងយ៉ាងច្រើនស្អេកស្កះ ។ បន្ទាប់ពី​លុញពង​មាន់រួច លាងមុខ​របស់អ្នកជា​មួយនឹង​ទឹក​ត្រជាក់​តាមធម្មតា ។

***អនុវត្តវិធីនេះ ម្តង រឺ ពីរម្តងក្នុងមួយសប្តាហ៍ រាល់ពេលល្ងាចត្រជាក់ រឺមុនចូលគេង ៕​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial