សាហាវពេកហើយ៖ ស្ត្រីចិត្តតិរិច្ឆាន ហៅគេអោយមករំលោភ ហើយសម្លាប់ កូនចុងអាយុ ៩ ឆ្នាំ ត្រូវប៉ូលីសចាប់ខ្លួន

ស្ត្រីម្នាក់ ត្រូវបានគេចោទប្រកាន់ពីបទ ជួលមនុស្សអោយចាប់រំលោភក្មេងស្រីអាយុ ៩ ដែលត្រូវជាកូនចុងរបស់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋ Kashmir ភាគខាងជើងប្រទេសឥណ្ឌា ។ អាជ្ញាធរ បានចាប់ឃាត់ខ្លួនមនុស្ស ៦ នាក់ ដែលក្នុងនោះ មានទាំងបងប្រុសចុង និង ម្តាយចុងក្មេងស្រីរងគ្រោះ​ផងដែរ ។

យោងតាម​សំដីមន្ត្រី​ប្រចាំតំបន់​បានអោយ​ដឹងថា ម្តាយចុងរូបនោះបានហៅកូនប្រុសបង្កើតរបស់ខ្លួន ដែលមានអាយុទើបតែ ១៤ ឆ្នាំ ហើយបុរស ៣ នាក់ផ្សេងទៀត អោយមកចាប់រំលោភកូនចុង នៅចំពោះមុខនាងតែម្តង ។ ស្ត្រីឃោរឃៅរូបនោះ កើតចិត្តប្រច័ណ្ឌ នៅពេលដែលឃើញប្តីរបស់នាង យកចិត្តទុកដាក់កូនស្រីជាងខ្លួន ។

យោងតាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹងថា ក្មេងស្រីរងគ្រោះបាត់ខ្លួនរយៈពេល ១០ ថ្ងៃ ហើយប៉ូលីសក៏​ប្រទះឃើញ​សាកសព​របស់នាង កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅក្នុងព្រៃមួយកន្លែង ដែលមានចម្ងាយប្រមាណជា ១ គីឡូ ពីផ្ទះរបស់នាង ដែលមានទីតាំងនៅស្រុក Baramulla ។

យោងតាមរបាយការណ៍ប៉ូលីសបានអោយដឹងថា សពក្មេងស្រីរងគ្រោះត្រូវបាន​គេប្រទះឃើញថា​មានការ​ធ្វើទារុណកម្ម​យ៉ាងព្រៃផ្សែ ភ្នែក​របស់នាង​ត្រូវបាន​គេហែក ហើយរាងកាយ​របស់នាង​ត្រូវគេ​យកទឹកអាស៊ីតស្រោចពីលើ ។

បើតាមប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា ឪពុករបស់ក្មេងស្រីរងគ្រោះ មានប្រពន្ធពីរនាក់ ដែលប្រពន្ធទី ១ (ជនដៃដល់) ជាអ្នកស្រុក Trikanjan ហើយទី ២ ជាអ្នកស្រុក Jharkhand ។ ក្មេងស្រីរងគ្រោះនោះគឺជាកូនប្រពន្ធទី ២ ដែលបុរសជាឪពុក ស្រលាញ់ថ្នាក់ថ្នមខ្លាំង ។ ដូច្នេះហើយទើបស្ត្រីប្រពន្ធទី ១ កើតចិត្តប្រច័ណ្ឌឈ្នានីសនឹង ប្រពន្ធទី ២ និងកូនស្រីរបស់នាង ។

ស្ត្រីជនដៃដល់ បានសារភាពថា ខ្លួនបានល្បួងហៅកូនចុងរបស់ខ្លួន ដែលមានអាយុ ៩ ឆ្នាំ ទៅព្រៃដែលជាកន្លែងកើតហេតុនោះកាលពីថ្ងៃទី ២៤ សីហា ហើយក៏បានបញ្ជាអោយកូនប្រុសបង្កើតរបស់នាង និង ក្មេងៗវ័យជំទង់ ២ នាក់ផ្សេងទៀត ដែលត្រូវជាមិត្តភក្តិកូនប្រុស ដែលមានវ័យ ១៤ ទៅ ១៩ ឆ្នាំ ចាប់រំលោភក្មេងស្រីរងគ្រោះ នៅនឹងមុខរបស់នាងតែម្តង ។

ស្ត្រីរូបនោះថែមទាំងបានច្របាច់ករក្មេងស្រី ខណៈពេលដែលកូនរបស់នាងបាន វាយក្មេងស្រីរងគ្រោះនឹងពូថៅ ។ ក្មេងប្រុសម្នាក់ទៀត នៅក្នុងចំណោមនេះ បានចាក់ទឹកអាស៊ីតទៅលើរាងកាយរបស់នាង ខណៈពេលដែលក្មេងប្រុសម្នាក់ទៀត កំពុងហែកភ្នែករបស់នាង ។

ពិតជាសាហាវឃោរឃៅខ្លាំងណាស់ ។ បន្ទាប់ពីក្មេងស្រីរងគ្រោះស្លាប់ ពួកគេក៏បានយកសាកសពរបស់នាង ទៅចោលនៅក្នុងព្រៃ ហើយយកស្លឹកឈើ និង មែកឃើញគ្រប់ពីលើសាកសព ។

បន្ទាប់ពីពួកគេ​បាន​សារភាព​ចំពោះ​បទល្មើស​របស់ពួកគេ​ហើយនោះ ប៉ូលីសក៏​បញ្ជូនខ្លួនពួកគេទៅតុលាការ ដើម្បីកាត់ទោស​ទៅតាមផ្លូវច្បាប់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial