ប្រុងប្រយ័ត្នចំពោះទារកទើបនឹងកើត ប្រសិនបើឃើញមានចេញពងបែកបែបនេះ ព្រោះវាអាចរីករាលដាលធ្ងន់ធ្ងរ

ក្មេងៗងាយនឹងឆ្លងមេរោគខ្លាំងណាស់ ជាពិសេសទារកដែលទើបនឹងកើត ដោយសារតែប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់ពួកគេ នៅក្មេងខ្ចីនៅឡើយ ។ ដូច្នេះហើយជាហេតុដែលឪពុកម្តាយគួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ នៅពេលដែលកូនកើតមកភ្លាម ។ តួយ៉ាងដូចករណីថ្មីមួយនេះ ដែលបានកើតឡើង នៅលើទារកទើបនឹងកើតម្នាក់ ។

បើយោង​តាមការ​សរសេររៀបរាប់ នៅលើគណនី​ហ្វេសប៊ុកឈ្មោះ Ummi ដែលត្រូវជាម្តាយទារកបានអោយដឹងថា នាងបានឆ្លងទន្លេដោយសុវត្ថិភាពនៅមន្ទីរពេទ្យមួយកន្លែង នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២០ ខែកក្តដាឆ្នាំ ២០១៨ ហើយកូនស្រីរបស់នាង មានឈ្មោះថា Affan ។ លុះថ្ងៃទី ២៤ ខែកក្តដាឆ្នាំ ២០១៨ នាង ហើយនឹងកូនក៏ចេញពីពេទ្យ ត្រលប់មកផ្ទះវិញ ។

៦ ថ្ងៃក្រោយ ស្ត្រីជាម្តាយក៏ប្រទះឃើញកូនរបស់នាងចេញពងបែក បីគ្រាប់ នៅលើមុខ ។ អ្នកស្រី Ummi បានលើកឡើងថា «កូនស្រីរបស់ខ្ញុំចេញពងបែក ៣ គ្រាប់នៅលើមុខរបស់នាង​ ហើយវាមានពណ៌លឿនទំនងជាខ្ទុះ»។

ដោយបារម្ភពីកូន អ្នកស្រីក៏បាននាំ​កូនទៅជួបគ្រូពេទ្យ ។ បន្ទាប់ពី​ពិនិត្យ​រួចរាល់​ហើយ គ្រូពេទ្យបានប្រាប់ថា ពងបែក​នោះមិនមាន​អ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែប្រាប់ថា​ទារក​​កើត​ជំងឺខាន់​លឿង ។ ក្រោយមក​អ្នកស្រី Ummi ក៏បាននាំកូនទៅកាន់ មន្ទីរពេទ្យកុមារមួយទៀត ហើយគ្រូពេទ្យបានប្រាប់ថា កូនស្រីរបស់នាង បានឆ្លងជំងឺរលាកស្បែក ម្យ៉ាងហៅថា Impetigo»។

គ្រូពេទ្យបាន​ពន្យល់ប្រាប់​អំពីជំងឺ Impetigo ថាជា​ជំងឺស្បែក​ម្យ៉ាង ដែលងាយឆ្លងទៅ ទារកដែលទើបនឹងកើត រឺក្មេងៗណាស់ ប្រសិនបើ​នរណាម្នាក់​ដែលមាន​ជំងឺនេះ ប៉ះពាល់ពួកគេ ។ ថ្វីត្បិតតែការចម្លង​របស់វា​ខ្ពស់ក៏​ពិតមែន ប៉ុន្តែវាមិន​ប៉ះពាល់ដល់ជីវិតនោះទេ ។

គ្រូពេទ្យ​គ្រាន់តែ​អោយ​ក្រែម​យក​ទៅលាប​តែប៉ុណ្ណោះ ។ បន្ទាប់ពីលាបក្រែមរួច អ្វីៗកាន់តែអាក្រក់ខ្លាំងឡើងៗ ព្រោះ ពងបែកកាន់​​តែ​ រីករាលដាល​ទៅដល់ ថ្ងាស ត្រចៀក ច្រមុះ ទារក។ ទើបអ្នកស្រី​យក​កូន​ត្រលប់​ទៅ​មន្ទីរពេទ្យវិញ ហើយគ្រូពេទ្យក៏អោយសម្រាកនៅមន្ទីរពេទ្យ។

៤ ថ្ងៃក្រោយមក ស្បែករបស់ Affan ក៏​ចាប់ផ្តើម​របក​ដោយខ្លួនឯង ហើយ​គ្រូពេទ្យផ្នែក​សើស្បែកបានប្រើថ្នាំ antibiotic ផ្សេងទៀត ដោយសារ​តែទារក​ចេញ​រោគសញ្ញា​រលាកស្បែក ។

ពីរបីថ្ងៃក្រោយមក កោសិកាស្បែកងាប់ៗ ក៏របកចេញអស់ ហើយស្ថានភាពរបស់ Affan ក៏ជាសះស្បើយបន្តិចម្តងៗ ។ អ្នកស្រីក៏បានចែករំលែក រឿងនេះដល់​ម្តាយគ្រប់រូប​អោយបាន​ដឹង ហើយនឹងការពារទារក ពីការឆ្លងមេរោគទាំងនោះ ដោយការ​លាងដៃ​អោយបាន​ស្អាត មុនពេលប៉ះពាល់ទារក ជាពិសេស​កុំ អនុញ្ញាត​ អោយនរណាម្នាក់ ពរកូន រឺថើបកូនរបស់អ្នក ចៀសវាង​ជួបបញ្ហាបែបនេះ ។

គ្រូពេទ្យក៏បានប្រាប់ថាដូចគ្នាដែរថា មុនពេលដែលប៉ះពាល់ទារក គ្រប់គ្នាគួរតែលាងសម្អាតដៃជើងជាមុនសិន ព្រោះបាក់តេរីតូចល្អិតទាំងនោះ ងាយនឹងឆ្លងទៅកូនរបស់អ្នកខ្លាំងណាស់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial