ប្រុងប្រយ័ត្ន៖ ប្រហែសតែបន្តិចសោះ ក្មេងប្រុសអាយុ ៦ ឆ្នាំ រងរបួសរយះមុខធ្ងន់ធ្ងរ ដោយសារតែស្លាបកង្ហារ

ក្មេងប្រុសវ័យ ៦​ឆ្នាំ ម្នាក់រងរបួសរយះមុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែស្លាបកង្ហារឆាប​ ។ យោងតាមប្រភពមួយបានអោយដឹងថា ឪពុកម្តាយក្មេងប្រុសរងគ្រោះ ជាកម្មករធ្វើការនៅក្នុងរោងចក្រ ហើយជារៀងរាល់ថ្ងៃ ពួកគាត់បាននាំកូនយកទៅកន្លែងធ្វើការជាមួយ ដោយសារតែគ្មាននរណាម្នាក់ មើលថែទាំគេនៅផ្ទះ ។

 

នៅថ្ងៃកើតហេតុ ក្មេងប្រុសបានលេងនៅក្បែរកង្ហារ ខណៈពេលដែលឪពុកម្តាយរបស់គេ ជាប់ដៃធ្វើការងារ ស្រាប់តែមួយសន្ទុះក្រោយមក គេលឺសំលេងក្មេងស្រែកយំយ៉ាងខ្លាំង ឪពុកម្តាយរបស់គេ ក៏រត់មកមើល ក៏ឃើញខ្លួនប្រាណរបស់កូនប្រឡាក់សុទ្ធតែឈាម ដោយសារតែស្លាបកង្ហារឆាបក្បាល ។​ ភ្លាមៗ ឪពុកម្តាយក្មេងប្រុស ក៏បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។

គ្រូពេទ្យបានប្រាប់អោយដឹងថា ក្មេងប្រុសរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង ជាពិសេសនៅត្រង់ថ្ពាមខាងស្តាំ ហើយមានការឆ្លងមេរោគផងដែរ ។ របួសដែលមុតនៅលើឆ្អឹងថ្គាម បានធ្វើអោយខូចសរសៃប្រសាទនៃផ្ទៃមុខ ហើយវាបានបំបែក ក្រពេញទឹកមាត់ ។

 

គ្រូពេទ្យបញ្ជាក់ប្រាប់ថា ទោះបីជាគ្រូពេទ្យព្យាយាមជួយសង្គ្រោះក៏ដោយ ប៉ុន្តែមុខរបស់ក្មេងប្រុសរងគ្រោះ ទទួលរងនូវផលវិបាកជាច្រើន ហើយវាប៉ះពាល់ដល់ការបញ្ចេញទឹកមុខ និងបន្សល់ស្នាមជារៀងរហូត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial