ស្ត្រីម្នាក់ដាស់តឿនដល់គ្រប់គ្នាដែលចូលចិត្តផឹកភេសជ្ជៈកំប៉ុង អោយមានប្រុងប្រយ័ត្នជៀសវាងជួបរឿងដូចនាង

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ ដែលមានឈ្មោះថា Marilyan Labastida Ayeras បានបង្ហោះសារដាស់តឿន ដោយមានភ្ជាប់ជាមួយនឹងរូបរបស់នាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថា នេះគឺជាលទ្ធផលនៃការចូលចិត្តផឹកភេសជ្ជៈកំប៉ុង ។

Ayeras បានប្រាប់អោយដឹងថា តាំងពីនាងរៀនវិទ្យាល័យ នាងមានទំលាប់ផឹកភេសជ្ជៈកំប៉ុង ជារៀងរាល់ព្រឹក មុនពេលញុំាអាហារ នាងតែងតែផឹកទឹកក្រូចអស់មួយដបធំ ហើយពេលល្ងាចអស់មួយដបទៀត ។ នាងតែងតែ​ធ្វើបែប​នេះជាប្រចាំ ហើយនាង​ក៏ចេះ​តែមាន​អាការៈ​ឈឺចាប់នៅក្នុងពោះ​របស់នាង ម្តងម្កាលដែរ តែមិនចាប់អារម្មណ៍ ។ នៅពេលដែល​នាងចូលរៀន​
មហាវិទ្យា​ល័យ Ayeras ចាប់ផ្តើមឈឺក្រពះ តែនាងមិនដែល​ទៅពិនិត្យ​សុខភាព​នោះទេ ។

រហូតដល់​ពេលដែល​នាង​រៀនឆ្នាំទី ៤ ទើប​នាងសម្រេច​ចិត្តថា​នឹង​ពិនិត្យ​សុខភាព ព្រោះអាការៈរបស់​នាង​ហាក់​ដូចជា​មិន​សូវ​ស្រួល​នោះទេ ។  បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់ ក៏ប្រទះ​ឃើញថា​នាងមាន​គ្រួស​នៅក្នុង​ថង់ប្រមាត់ ។ ដំបូងឡើយ Ayeras បដិសេធ​មិន​ព្រម​វះកាត់ទេ ប៉ុន្តែក្រោយ​ពីគ្រូ​ពេទ្យ​ពន្យល់ពី​ផលវិបាក​របស់វា​រួចហើយ នាងក៏​ព្រម​ទទួល​ការវះកាត់ ។

មិនយូរ​ប៉ុន្មាន​អាការៈ​របស់​នាង​ក៏ជា​សះស្បើយ​បន្តិចម្តងៗ ហើយ​គ្រូពេទ្យក៏​អនុញាត្ត​អោយ​ត្រលប់ទៅផ្ទះវិញ ប៉ុន្តែ​គ្រូពេទ្យ​បាន​ហាម​ប្រាម​នាង​មិនអាច ផឹកភេសជ្ជៈទៀតទេ ព្រោះវាអាចបង្កជាគ្រួសនេះម្តងទៀត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial