ស្ត្រីម្នាក់ធ្លាក់ខ្លួនពិការអស់មួយជីវិត ក្រោយពេលដែលសម្រាកកូនរួច ដោយសារតែកើតជំងឺម្យ៉ាង តែប្តីរបស់នាងនៅតែស្រលាញ់ ហើយប្តេជ្ញាថានឹងមើលថែរហូតអស់ជីវិត

មានរឿងដ៏អកុសលមួយ បានកើតឡើងលើស្ត្រីម្នាក់ ដែលបានធ្លាក់ខ្លួនពិការដេកនៅលើគ្រែ បន្ទាប់ពីសម្រាលកូនរួច ។ ប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីរូបនោះបានកើតជំងឺម្យ៉ាងដែលហៅថា Metrorrhagia ដែលជាស្ថានភាពជំងឺមួយ ដែលបណ្តាល​មកពី​​ការហូរឈាម​​នៅក្នុង​ស្បូនមិនទៀងទាត់ ។

ជំងឺនេះ បានធ្វើនាងក្លាយជាមនុស្សពិការ ត្រឹមកចុះមកក្រោម ដែលមានន័យថានាងមិនអាចបីកូន ហើយក៏មិនអាចបំបៅកូនរបស់នាងបានទេ ។ ពិតជារឿងដ៏អាក្រក់មែនទែន ។ ទោះបីជាយ៉ាងណាក៏ដោយ ប្តីរបស់នាងមិនបោះបង់នាងចោលទេ ហើយគាត់ថែមទាំងបានសម្រេចចិត្តថា នឹងមើលថែនាងជា​រៀង រហូតអស់មួយជីវិត ។

យោងតាមសំដីប្តីរបស់នាងបានប្រាប់អោយដឹងថា «បន្ទាប់ពីសម្រាលកូនទី ១ របស់ខ្ញុំរួច ប្រពន្ធរបស់ខ្ញុំស្រាប់តែ កើតជំងឺ metrorrhagia ដែលធ្វើអោយនាងក្លាយជាមនុស្សពិការ​ ។ ថ្វីត្បិតតែប្រពន្ធរបស់ខ្ញុំមិនអានិយាយបាន និង មិនអាចដើរបានក៏ដោយ ប៉ុន្តែខួរក្បាលរបស់គាត់ នៅធ្វើការតាមធម្មតា ។ វាពិតជារឿងដ៏ឈឺចាប់បំផុតសម្រាប់ជីវិតនាង ដែលនាងអាចដឹង អាចលឺ អាចយល់ នូវអ្វីៗគ្រប់យ៉ាងបានទាំងអស់ គ្រាន់តែនាងមិនអាចនិយាយបាន »។

គិតមកទល់ពេលនេះ ប្រពន្ធរបស់គាត់ បានក្លាយជាមនុស្សពិការអស់រយៈពេល ១៣ ឆ្នាំហើយ ប៉ុន្តែគាត់មិនទុកនាងចោលនោះទេ ។ បន្ទុកគ្រួសារទាំងមូល បានធ្លាក់លើរូបគាត់​តែម្នាក់គត់ ដោយគាត់​ត្រូវមើល​ថែរក្សា​កូនស្រី​របស់គាត់ និងត្រូវមើលថែប្រពន្ធ ហើយនឹងម្តាយដែលមានវ័យ ៨០ ឆ្នាំម្នាក់ទៀតផងដែរ ។ ទោះបីជាគ្រួសាររបស់គាត់ និងមិត្តភក្តិរបស់គាត់​ជាច្រើននាក់ បានញុះញុងអោយគាត់ បោះបង់ប្រពន្ធចោល ហើយចាប់ផ្តើមជីវិតថ្មី យ៉ាងណាក៏ដោយ ប៉ុន្តែគាត់មិនធ្វើតាមពួកគេទេ ។

គាត់ថែមទាំងបាន ព្យាយាមបង្រៀន​ប្រពន្ធរបស់គាត់ អោយចេះ​និយាយឡើងវិញ ។ ដោយសេចក្តី​ខំប្រឹង​ព្យាយាម​របស់គាត់ ប្រពន្ធរបស់គាត់ ក៏​អាចបញ្ចេញសំលេងខ្សាវៗ ហើយពេលខ្លះក៏ចេញមួយម៉ាត់ៗ ផងដែរ ។ សព្វថ្ងៃនេះ​កូនស្រី​របស់គាត់ មានអាយុ ១៣ ឆ្នាំហើយៗ នាងក៏បានជួយ​មើលថែ​ម្តាយរបស់នាង​ផងដែរ ។ គាត់នៅតែ​សង្ឃឹមថា ថ្ងៃណាមួយ​ប្រពន្ធរបស់គាត់អាចជា​សះស្បើយ​ឡើងវិញបាន ។

យោងតាមការពន្យល់របស់គ្រូពេទ្យ បានអោយដឹងថា Metrorrhagia គឺជាស្ថានភាពមួយ ដែលបណ្តាលមកពីការហូរឈាមនៅក្នុងស្បូនមិនទៀងទាត់ ។ វាកើតមានឡើងរវាងរដ្តរដូវទាំងពីរ ។ វាអាចបណ្តាលមកពី បញ្ហាសុខភាពដូចជាអតុល្យភាពអ័រម៉ូន ជំងឺ endometriosis, uterine fibroids និង ជំងឺមហារីកស្បូនជាដើម ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial