ស្ត្រីម្នាក់ដាស់តឿនដល់ឪពុកម្តាយគ្រប់រូបថា ប្រសិនបើឃើញកូនមានរោគសញ្ញាបែបនេះ ត្រូវតែប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ប្រយ័ត្នហួសពេល

ស្ត្រីម្នាក់ដែលមានឈ្មោះថា Jessica Hunter បាននិយាយរៀបរាប់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនទាំងសោកសៅថា កូនរបស់ខ្លួនមានអាយុទើបតែ ៥ សប្តាហ៍ ត្រូវបានសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU បន្ទាប់កូនរបស់នាង​បង្ហាញ​នូវរោគសញ្ញាពុល (infant botulism) ។

ហេតុការណ៍នេះ បានកើតឡើងនៅឯទីក្រុង Roanoke រដ្ឋ Virginia សហរដ្ឋអាមេរិក ។ យោងតាមការរៀបរាប់​របស់អ្នកស្រី Jessica បានអោយដឹងថា ដំបូងឡើយ​អ្នកស្រីបាន​កត់សម្គាល់ឃើញថា កូនរបស់អ្នក​ស្រីមានអ្វីមិនស្រួល ដោយចេះតែរើរុះ ហើយមិនព្រមបៅ ។

អ្នកស្រីក៏បាន​នាំកូនទៅ​ជួបគ្រូពេទ្យ នៅពេលដែល​កូនរបស់អ្នកស្រី មានអាការៈពិបាកដកដង្ហើម ។ ដំបូងគ្រូពេទ្យសង្ស័យថា ទារកមានការឆ្លងមេរោគផ្សិត ប៉ុន្តែនៅពេលដែល គ្រូពេទ្យពិនិត្យយ៉ាងល្អិតល្អន់ ទើបដឹងថា​ទារកបាន​កើត​ជំងឺ​ពុលចំណីអាហារ រឺ infant botulism ។ អាការៈចាប់ផ្តើមដំបូងគឺ ទារកយំ ស្រងូតស្រងាត់ ហើយមិនចង់បៅ ហើយខ្សោយទៅៗ រហូតលែងមានកំលាំង ។

គ្រូពេទ្យបានប្រាប់​អោយដឹងថា ទារកកើតជំងឺនេះ បណ្តាលមកពី ការប៉ះពាល់នឹង​សារធាតុម្យ៉ាងហៅថា Clostridium botulinum (C. botulinum) ជាលំអងរុក្ខជាតិ ដែលបណ្តាល​អោយមានជាតិពុល ដែលភាគច្រើន​មាននៅក្នុងទឹកឃ្មុំ។

ក្រៅពីចំណី​អាហារហើយ botulism spores មាននៅក្នុងសំណើម ដី និង ធូលីសំណង់ ។ ជាក់ស្តែងឪពុក​ទារកធ្វើការ​នៅក្នុង​កន្លែងសាងសង ដែលមានការ​ចាក់បេតុង ដូច្នេះទារក​ប្រហែលជាឆ្លងមេរោគទាំងនោះ តាមរយៈឪពុករបស់គេ ។

លោកវេជ្ជបណ្ឌិត Jason Faulhaber បាននិយាយថា មិនថាអ្នកបាន​សំអាតល្អ​យ៉ាងណាទេ ប៉ុន្តែ spore ទាំងនោះ​គឺមិនងាយ​កំចាត់ទេ ។

សំណាងល្អ​ដែលទារក​ទៅដល់​មន្ទីរពេទ្យ​ទាន់ពេលវេលា ទើបស្ថានភាព​របស់ទារក​បានប្រសើរឡើងវិញ ប៉ុន្តែដោយសារ​តែទារកកើតជំងឺ botulism ទើប​ត្រូវនៅ​សម្រាកនៅ​មន្ទីរពេទ្យ​ច្រើនថ្ងៃ ដើម្បីតាមដាន​រហូតជា​សះស្បើយ​ពេញលេញ ។

គួររំលឹកផងដែរថា Infant botulism នេះគឺជាជំងឺកម្រមួយ ដែលអាចកើតឡើង​ពេលដែលទារកញុំា​អាហារមាន​បាក់តេរី ដែលផលិត​ជាតិពុល​នៅក្នុង​រាងកាយ​ ។ បាក់តេរី ពីលំអងរុក្ខជាតិអាចលូតលាស់ និងរីករាលដាល នៅក្នុងពោះវៀនរបស់ទារក ហើយផលិត​ទៅជាជាតិពុលដ៏គ្រោះថ្នាក់ ។ ប្រសិនបើទារក ទទួលការព្យាបាលមិនទាន់ពេលវេលាទេនោះ ទារកអាចមានគ្រោះថ្នាក់ដល់ជីវិត ។

ជំងឺនេះ​អាចកើតមាន​ឡើង​លើ ទារកទើប​នឹងកើត រហូតដល់ក្មេងអាយុ ១២ ខែ ព្រោះប្រព័ន្ធភាពសុំារបស់ពួកគេនៅខ្ចីនៅឡើយ ។

បញ្ជាក់៖ ដើម្បីជៀសវាងការកើតជំងឺនេះនៅលើទារក សូមឪពុកម្តាយកុំអោយទឹកឃ្មុំ រឺអាហារដែលមានជាតិទឹកឃ្មុំទៅទារក ដែលមានអាយុ ១ ឆ្នាំ រឺ ក្រោមនេះ ញុំាជាដាច់ខាត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial