លោកនេនវ័យ ៩ ឆ្នាំមួយអង្គ ត្រូវចៅអធិកាវត្ត ធ្វើទារុណកម្មវាយដំ រហូតដល់ស្លាប់

លោកនេនវ័យ ៩ ឆ្នាំ មួយអង្គ ដែលមានព្រះនាមថា Wattanapol Sisawad ត្រូវបានស្លាប់ បន្ទាប់ពីចៅអធិការវត្ត ធ្វើទារុណកម្ម ដោយ​វាយនឹង​ដំបងឬស្សី ហើយរុញ​ព្រះកេស​លោកនេនអង្គនោះ​ទៅផ្ទប់នឹង​សសរវត្ត ។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា ចៅអធិការវត្តអង្គនោះ មានព្រះនាមថា Suphachai Suthiyano ព្រះជន្ម ៦៤ ព្រះវស្សាគង់នៅវត្ត Don Khamin នៅក្នុងស្រុក Tha Maka ខេត្ត Kanchanaburi ប្រទេសថៃ បានខឹងសម្បានឹង​​ លោកនេន​​​ដែល​ លេងសើច​រំខាន​ការ​តាំង​សមាធិរបស់ព្រះអង្គ ដូច្នេះព្រះអង្គ ក៏វាយខ្នង​លោកនេន​នឹង ដំបងឬស្សី​រហូត​បែកឈាម ហើយបន្ទាប់មក ក៏រុញព្រះកេសលោកនេនអង្គនោះ ទៅផ្ទប់នឹងសសរវិហារ បណ្តាលអោយសន្លប់បាត់បង់ស្មារតី ។

យោងតាម​សំដី​លោក​នេនដទៃទៀត ដែលស្នាក់នៅក្នុងវត្ត Don Khamin បានប្រាប់អោយដឹងថា លោកនេនរងគ្រោះ ត្រូវបានចៅអធិការវត្ត បង្ខំអោយ​អង្គុយ​នៅក្នុង​​បាសាំង ដែលមានទឹកពេញរយៈពេល ៣ ម៉ោង មុនពេលដែល​វាយនឹងរំពត់ឬស្សី ។

ប្រភពព័ត៌មាន​​ដដែល​​បាន​អោយ​​ដឹងថា ជនរងគ្រោះ​ដែលជា លោកនេននោះ បានសន្លប់ជាច្រើនថ្ងៃ ហើយនៅ​ថ្ងៃព្រហស្បត្តិ៍ទី ២៣ គ្រូពេទ្យក៏បាន​ប្រកាសថា លោកនេន​បាន​ស្លាប់​បាត់បង់ជីវិតហើយ។ ក្រោយហេតុការណ៍នេះ បានកើតឡើង ចៅអធិការវត្តក៏ត្រូវបាន គេចាប់ផ្សឹក ហើយក៏ត្រូវប៉ូលីសចាប់ខ្លួនពីបទ ធ្វើទារុណកម្ម​លើកុមាររហូតស្លាប់​ ។

ស្របគ្នានេះដែរ ម្តាយលោកនេន ក៏បានប្រាប់អោយដឹងថា អ្នកស្រីនឹងមិន លើកលែង​​អោយចៅអធិការ​នោះជាដាច់ខាត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial