វត្ថុទាំង ៦ ដែលគួរដាក់តាំងនៅក្នុងផ្ទះ ដើម្បីហៅលាភសំណាង និងទ្រព្យសម្បត្តិចូលផ្ទះ

មានមនុស្សចំនួន មានជំនឿទៅលើវត្ថុសំណាងផ្សេងៗ ខណៈមនុស្សផ្សេងទៀតមិនជឿទៅលើរឿងនេះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលជឿ ពួកគេចូលចិត្តទិញវត្ថុផ្សេងៗ ដាក់តាំងនៅក្នុងផ្ទះ រឺកន្លែងធ្វើការរបស់ពួកគេ ដើម្បីទាក់ទាញលាភសំណាង ។ អ្នកជំនាងខាងហុង ស៊ុយ បានណែនាំពីវត្ថុមួយចំនួនដែលអាច នាំលាភសំណាងចូលផ្ទះ ដែលវត្ថុទាំងនោះរួមមាន៖

១. រូបដំរី
ការដាក់តាំងរូបដំរីតូចៗ ខ្នើយដែលគេដេរជារូបដំរី រឺ ដំរីសូន្យអំពីដីឥដ្ឋ អាចនាំមកនូវលាភសំណាង ទ្រព្យសម្បត្តិ ការការពារ និង ប្រាជ្ញា ដោយសារតែដំរី គឺជាសត្វ ដែលតំណាងអោយសំណាងល្អ ការយល់ដឹង និង ភាពស្មោះត្រង់ ។ អ្នកក៏អាចព្យួររូបគំនូរដំរី នៅលើជញ្ជាំងក៏បានដែរ ។

២. ត្រី
ត្រី នាំសំណាងល្អ និង ទ្រព្យសម្បត្តិ ។ ត្រី តំណាងអោយសំណាងល្អ និង សុខភាពល្អ ភាពរុងរឿង សុភមង្គល ទ្រព្យសម្បត្តិ និង អំណាច ។ អ្នកអាចចិញ្ចឹមត្រីក៏បាន រឺដាក់តាំងជារូបសំណាកត្រី រឺក៏ព្យួរជារូបគំនូរនៅលើជញ្ជាំងក៏បានដែរ ។

៣. គ្រីស្តាល់
គ្រីស្តាល់ដូចជា ថ្មពណ៌ផ្កាឈូក ថ្លើមថ្ម ត្បូងពណ៌ខៀវ រឺ បៃតង និង ថ្មមាស អាចនាំសេចក្តីស្រលាញ់ សុភមង្គល ភាពរុងរឿង និងលាភសំណាង បន្ធូរអារម្មណ៍ស្ត្រេស ធ្វើអោយភាពស្ងប់សុខទាំងចិត្ត និងអារម្មណ៍ ។

៤. អណ្តើក
សត្វអណ្តើក តំណាងអោយអាយុវែង ហើយនឹងមានថាមពលវិជ្ជមានសាយភាព នៅក្នុងផ្ទះ។ ដោយសារតែអណ្តើក ជាសត្វដែលមានអាយុវែងជាងគេ ដូច្នេះហើយទើបបានជា គេតែងតែដាក់តាំងរូបអណ្តើកនៅក្នុងផ្ទះ រឺធ្វើជាវត្ថុជូនអំណោយផងដែរ ។

៥. ឃ្លោកមួយគូ
ការតាំងលម្អឃ្លោកមួយគូនៅលើក្បាលគ្រែ នោះនឹងធ្វើអោយប្តីប្រពន្ធ កាន់តែស្រលាញ់គ្នា ។ ម្យ៉ាងវិញទៀត ប្រសិនបើក្នុងផ្ទះ មានអ្នកឈឺ ជាពិសេសកូនក្មេង អ្នកអាចដាក់ឃ្លោក ព្រោះឃ្លោក តំណាងអោយភាពត្រជាក់ត្រជុំ ហើយធ្វើអោយក្មេងមិនសូវឈឺ ។

៦. ដុំមាស
អ្នកអាចដាក់តាំងដុំមាស នៅមាត់ទ្វារចូលផ្ទះ នោះវានឹងទាក់ទាញលាភសំណាង និងទ្រព្យសម្បត្តិ ហូរចូលផ្ទះរបស់អ្នក ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial