ដាច់ខាតកុំអោយកូនក្រោម ១ ខួបញុំាទឹកឃ្មុំ៖ ទារកអាយុ ៦ ខែម្នាក់បានស្លាប់ ក្រោយពីគ្រួសាររបស់គេញុំាទឹកឃ្មុំអស់រយៈពេល ១ ខែ

មាន​ហេតុការណ៍​​ដ៏ភ្ញាក់​ផ្អើល​មួយបាន​កើតឡើង នៅប្រទេសជប៉ុន ខណៈពេលមាន​សេចក្តីរាយការណ៍ថា មានក្មេងប្រុសអាយុ ៦ ខែម្នាក់បានស្លាប់ ក្រោយពេល​គ្រួសារ​របស់គេ អោយទឹកឃ្មុំញុំា។ មានមនុស្ស​តិចណាស់​ដែល​ដឹងថា ទឹកឃ្មុំ​មិនអាច​អោយ​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ១ ខួប​ញុំាបានទេ ដោយសារ​តែទឹក​ឃ្មុំអាច​បង្កអោយ​មានគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​ដល់​ទារក។

ជាក់ស្តែង ទឹកឃ្មុំបាន​សម្លាប់​ទារកវ័យ ៦ ខែម្នាក់។ យោងតាម​ការចុះផ្សាយ​នៅលើគេហរទំព័រ Japan Times បានអោយដឹងថា ក្រុមគ្រួសារ​របស់ទារក​រងគ្រោះ មិនបានដឹងទេថា ទារកក្រោមអាយុ ១​ ឆ្នាំ មិនអាច​អោយ​ទឹកឃ្មុំ​ញុំានោះ​ទេ ព្រោះវាអាច​ធ្វើអោយ​ទារក​ពុលស្លាប់។ ប្រភពដដែលបន្តថា ពួកគេ​បាន​អោយ​ទារកញុំា​ទឹកឃ្មុំ ដោយលាយ​ជាមួយនឹង​ទឹកផ្លែឈើ​គាប ២ ដងក្នុងមួយថ្ងៃ រយៈពេល​ប្រហែល​មួយខែ។

សាច់ញាតិ​ទារកម្នាក់​​បានលើកឡើង​ថា «ពួកយើង​បាន​​លាយ​ទឹក​ឃ្មុំ​​ជាមួយ​នឹង​​ទឹកផ្លែឈើ ហើយអោយគេញុំា ព្រោះពួកយើង​គិតថា វាល្អ​សម្រាប់​រាងកាយ​របស់គេ» ។ ជាអកុសល ថ្ងៃមួយទារកត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយពីសន្លប់ និង​ទទួល​រងនូវ​បញ្ហាផ្លូវដង្ហើម។

ការធ្វើតេស្ត​បានរក​ឃើញថា ទារកបាន​ញុំាទឹកឃ្មុំ ដែលមាន​រួមបញ្ជូល​ជាមួយនឹង បាក់តេរីដែលផលិតជាតិ​ពុលម្យ៉ាង ដែលហៅថា Clostridium botulinum ។ និយាយងាយ​យល់​គឺទារកពុល រឺហៅថា Infant botulism ។

គួរអោយ​សង្វែគ ដែលទារក​មិនអាច​សង្គ្​រោះជីវិតបាន។ តើអ្វីទៅជា Infant botulism ?
Infant botulism គឺជាជំងឺ​ម្យ៉ាង​ដែលអាច​កើត​មាន​ឡើង នៅពេល​ដែល​ទារក​ញុំា​អាហារ ដែលមានផ្ទុកបាក់តេរី ដែល​ផលិត​ជាតិ​ពុល​នៅក្នុង​រាងកាយ។

វាបណ្តាល​មកពី​ លំអងរុក្ខជាតិ រឺ Clostridium botulinum (C. botulinum) ដែលមាននៅក្នុងទឹកឃ្មុំ ។ បាក់តេរីពី​លំអង​រុក្ខជាតិ អាចលូតលាស់ និង​អាច​បង្កើន​បរិមាណ កាន់តែច្រើនឡើង នៅក្នុង​ពោះវៀន​របស់ទារក ដែលបង្កើតជាជាតិពុល​ដ៏គ្រោះថ្នាក់។

ស្ថានភាពនេះ អាចកើតមានឡើង​ចំពោះទារក រហូតដល់​ក្មេងអាយុ ១២ ខែ ព្រោះ ប្រព័ន្ធរំលាយអាហារ​របស់​ពួកគេនៅខ្ចី។

រោគសញ្ញា​របស់ Infant botulism មានអ្វីខ្លះ? Infant botulism អាចចាប់ផ្តើមមាន នៅក្នុងចន្លោះពី ៣ថ្ងៃ ទៅ ១ ខែ ក្រោយពេល​ដែល​ទារក បានញុំាលំអងរុក្ខជាតិនោះ ។ ការពិតជំងឺនេះអាចព្យាបាលបាន ប្រសិនបើ ទារកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាន់ពេលវេលា។

នៅក្នុងករណី ប្រសិនបើអ្នក​ប្រទះ ឃើញកូនរបស់អ្នក មានរោគ​សញ្ញា​ណាមួយ​ដូចខាង​ក្រោម៖
-បញ្ចេញទឹកស្រងូតស្រងាត (ទារកមិនសូវលេង រឺសើច ដូចធម្មតា)
-មិនសូវបៅ រឺបៅតិចជាងធម្មតា
-យំខ្សាវៗ

-ថយចុះនៃការធ្វើចលនា
-ហៀរទឹកមាត់ខុសធម្មតា
-សាច់ដុំចុះខ្សោយ
-មានបញ្ហាជាមួយនឹងដកដង្ហើម

ដើម្បីជៀសវាងបញ្ហានេះ អ្នកមិន​ត្រូវអោយ​ទារក​ញុំាទឹកឃ្មុំ រឺ អាហារ​ណា​ដែលមាន​ជាតិ​ទឹកឃ្មុំនោះទេ មុនពេល​ដែល​ពួកគេ​មាន​អាយុ ១ ឆ្នាំទេ ដោយសារតែ ទឹកឃ្មុំគឺជា​ប្រភព​នៃបាក់តេរី Clostridium botulinum នេះ ប៉ុន្តែ វាមិនបង្កជា​គ្រោះថ្នាក់ ដល់មនុស្សធំទេ ដោយសារតែប្រព័ន្ធរំអាហារ របស់ពួកគេចាស់ហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial