ដាស់តឿនដល់ឪពុកម្តាយ៖ ប្រសិនបើកូនចេញអ៊ុតស្វាយ ដាច់ខាតកុំយកកូនចេញទៅក្រៅ ជៀសវាងជួបរឿងដូចក្មេងប្រុសម្នាក់នេះ

យោងតាមគេហរទំព័រព័ត៌មាន newsner បានប្រាប់អោយដឹងថា មានស្ត្រីម្នាក់​ដែល​មាន​ឈ្មោះថា Kayley Burke រស់នៅរដ្ឋ Queensland ប្រទេសអូស្ត្រាលី បានចែករំលែកនូវអ្វី ដែលនាងទើបតែជួបប្រទះ។

វាពិតជារឿងដ៏អាក្រក់ មែនទែន​​សម្រាប់​គ្រួសាររបស់អ្នកស្រី។ អ្នកស្រីបាន​​ និយាយរៀបរាប់នៅលើ​គណនី​ហ្វេសប៊ុក​របស់អ្នកថា កូនរបស់អ្នកស្រី ដែលមានអាយុទើបតែ ១១ ខែ បានកើតជំងឺអ៊ុតស្វាយ រហូតចូលមន្ទីរពទ្យ។

​កូនប្រុស​​​របស់អ្នកស្រី មិនទាន់​គ្រប់​អាយុ​ចាក់​ថ្នាំ​ ការពារ​ជំងឺអ៊ុតស្វាយ នេះនៅឡើយទេ ទើបកូនអ្នកស្រីចេញអ៊ុតស្វាយខ្លាំងបែបនេះ។ ហើយម្យ៉ាងវិញទៀត នៅពេល​ដែលកូនប្រុស អ្នកស្រីចាប់ផ្តើមក្តៅខ្លួន ចេញអ៊ុតស្វាយនោះ អ្នកស្រីបាន​​យក​កូន​ចេញ​​ទៅក្រៅផ្ទះ ស្រាប់តែថ្ងៃបន្ទាប់ កូន​អ្នកស្រីក្តៅខ្លួនខ្លាំងឡើង ហើយចេញ​ពងបែកធំៗ ពេញខ្លួន រហូតត្រូវចូលពេទ្យតែម្តង។

អ្នកស្រី Kayley និង កូនរបស់អ្នកស្រីម្នាក់ទៀត ក៏បានឆ្លងជំងឺនេះផងដែរ តែមិនសូវខ្លាំង ដោយសារតែ កូនរបស់​អ្នកស្រីម្នាក់ទៀត បានចាក់ថ្នាំការពារ។

អ្នកស្រីបានលើកឡើងថា «កូនប្រុសរបស់ខ្ញុំ នៅតូចពេក មិនទាន់​គ្រប់​​អាយុចាក់​ថ្នាំវ៉ាក់សាំង​ការពារ​​ជំងឺអ៊ុតស្វាយ​​នៅឡើយទេ ដូច្នេះគេក៏កើតជំងឺនេះ។ ជិតពីរសប្តាហ៍ហើយ នៅតែមិនទាន់ជា»។

អ្នកស្រី​បានដាស់តឿនដល់ ឪពុកម្តាយគ្រប់រូបថា គួរតែ​យក​កូនទៅ​ចាក់ថ្នាំ​ការពារអ៊ុតស្វាយ ប្រសិនបើកូនគ្រប់អាយុ ហើយមួយវិញទៀត នៅពេល​ដែលអ្នកដឹងថា កូនរបស់អ្នក​កើតអ៊ុតស្វាយ អ្នកគួរតែអោយពួកគេ​នៅក្នុងផ្ទះ កុំយកចេញក្រៅ ជៀសវាង​ជួបរឿង​អកុសលបែបនេះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial