ដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនទើបតែចេះក្រឡាប រឺចេះលូន ដាច់ខាតកុំទុកកូនចោលនៅលើគ្រែតែម្នាក់ឯង ប្រយ័ត្នជួបរឿងអកុសលបែបនេះ ស្តាយក្រោយអស់មួយជីវិត

ប្តីប្រពន្ធមួយគូ បានដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អោយមានការប្រុងប្រយ័ត្នចំពោះកូន ដែលទើបនឹងចេះក្រឡាប រឺចេះលូនជាដើម ដាច់ខាតកុំទុកកូនចោលអោយគេងនៅលើគ្រែតែម្នាក់ឯង ប្រយ័ត្នជួបរឿងអកុសលដូចជាពួកគេនៅពេលនេះ ដែលធ្វើអោយពួកគេមានការស្តាយក្រោយជាទីបំផុតនៅក្នុងជីវិត។

យោងតាមការរៀបរាប់របស់លោក Paige Ferguson និង អ្នកស្រី Blake Linton បានអោយដឹងថា នៅពេលដែលកូនប្រុសរបស់គាត់ ដែលមានឈ្មោះថា Colton មានអាយុទើបតែ ៦ ខែនោះ គាត់បានទៅលេងផ្ទះមិត្តភក្តិរបស់គាត់។ ពេលនោះកូនប្រុសរបស់គាត់គេងលក់ ដូច្នេះគាត់ក៏បានយកកូនទៅដាក់នៅលើគ្រែគេង ក្នុងបន្ទប់មិត្តរបស់គាត់ ដោយយកខ្នើយឃាំងជុំវិញកូន រួចក៏ចេញមកអង្គុយជជែកគ្នាលេងនៅក្នុងបន្ទប់ទទួលភ្ញៀវ។

គាត់បន្តទៀតថា គាត់មិនដឹងថា​កូនរបស់គាត់​ធ្លាក់ពីលើ គ្រែតាំងពី​ពេលណានោះទេ ប៉ុន្តែនៅពេលដែលគាត់បើក​ទ្វារបន្ទប់ ក៏ឃើញកូនប្រុសរបស់គាត់ នៅលើឥដ្ឋបាត់ទៅហើយ។ ភ្លាមៗនោះពួកគាត់ក៏​ស្ទុះទៅលើកកូន ប៉ុន្តែកូនរបស់គាត់ហាក់ដូចជា មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែ​ពកក្បាល​បន្តិចតែប៉ុណ្ណោះ។

យោងតាម​សំដីរបស់អ្នកស្រី Paige បាននិយាយរៀបរាប់​អំពីហេតុការណ៍ នៅលើគណនីហ្វេសប៊ុករបស់គាត់ថា «ពេលដែល​ខ្ញុំលើកកូន​របស់ខ្ញុំ​ពីលើឥដ្ឋ ខ្ញុំឃើញ កូនប្រុស​របស់ខ្ញុំគ្រាន់តែ​ពកក្បាលបន្តិច។ កូនប្រុសខ្ញុំយំ ប៉ុន្តែនៅពេល ដែលខ្ញុំលួង គេក៏បាត់យំ ហើយញញឹមដាក់ខ្ញុំ។ ដោយមិនអស់ចិត្ត ខ្ញុំក៏បាន​នាំកូនទៅជួបគ្រូពេទ្យ ដើម្បី​ពិនិត្យមើលអោយច្បាស់លាស់។ ខ្ញុំគ្រាន់តែ​ចង់លឺពាក្យថា កូនប្រុសរបស់ខ្ញុំ គ្រាន់តែពកក្បាល មិនមានអ្វីធ្ងន់ធ្ងរទេ ចេញពីមាត់​ គ្រូពេទ្យតែប៉ុណ្ណោះ។ ប៉ុន្តែការពិត មិនដូចអ្វី​ ដែលខ្ញុំរំពឹងទុកទេ វាពិតជាមិនដូចអ្វីដែលខ្ញុំចង់​លឺនោះទេ។ កូនប្រុសរបស់ខ្ញុំ មិនមែនគ្រាន់​តែ​ពកក្បាល​នោះទេ វាលើសពីនេះ គឺអ្វីៗគ្រប់យ៉ាង បានផ្តាស់ប្តូរជីវិតរបស់គេ ជារៀងរហូតតែម្តង»។

អ្នកស្រីសរសេរបន្តថា «កូនប្រុសរបស់ខ្ញុំ ប្រេះឆ្អឹងលលាដ៏ក្បាល ហើយមាន​ឈាមជាច្រើន​ហូរទៅក្នុងខួរក្បាលរបស់គេ។ គ្រាន់តែលឺពាក្យនេះ ចេញពីមាត់គ្រូពេទ្យ បេះដូងរបស់ខ្ញុំស្ទើរ តែគាំងលែងដើរតែម្តង។ Colton អាចនឹងស្លាប់។ បើគេនៅរស់រានមានជីវិតនោះ គេមិនអាចដើរ ហើយនិយាយបានទេ។  ការលូតលាស់របស់ Colton គឺយឺតជាងក្មេងធម្មតា ។ នេះជាអ្វីដែលគ្រូពេទ្យ  វាពិតជាសុបិន្តដ៏អាក្រក់មួយ»។ នេះជាអ្វីដែលគ្រូពេទ្យបានប្រាប់អ្នកស្រី។

វាគឺជារឿង​ដ៏រន្ធត់​ខ្លាំងមែនទែន។ គ្រានោះ មានគ្រូពេទ្យ​ជាច្រើន​នាក់ បានមើលថែ Colton យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែគ្មាននរណាម្នាក់ អាចប្រាប់បានទេ អំពីស្ថានភាពរបស់ Colton ពេទ្យគ្រាន់តែប្រាប់ថា ពួកគេនឹងព្យាយាមជួយ អោយអស់ពីលទ្ធភាព។

ក្រោយសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​អស់រយៈពេល ១ ខែ ហើយនឹង​ទទួល​ការវះកាត់​ដ៏ស្មុគស្មាញនោះ គ្រូពេទ្យបានប្រាប់ថា Colton រងរបួស​ខួរក្បាល​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ប្រសិនបើគេដឹងខ្លួនឡើងវិញ ក៏ការលូតលាស់របស់គេ មិនប្រក្រតីដែរ។

នៅក្នុងខែមេសា ឆ្នាំ ២០១៨ នេះ Colton ក៏អាច​បើកភ្នែក​របស់​គេ​ឡើងវិញ ប៉ុន្តែវាជា​រឿងដ៏អាក្រក់បំផុត សម្រាប់ជីវិត​របស់ ក្មេងប្រុស Colton ដែលត្រូវប្រើបញ្ចុក​ចំណីអាហារ តាមរយៈបំពង់ទុយយ៉ូរ ហើយគេ​ត្រូវលេបថ្នាំ​ជា​ប្រចាំ​ដើម្បីរស់។

អ្នកស្រី Paige សម្រេចចិត្ត ចែករំលែក​រឿងដ៏អកុសល ដែលកើតមាន​ឡើង​នៅក្នុង​គ្រួសាររបស់អ្នកស្រី ដើម្បីជាការ​ដាស់តឿន ដល់ឪពុកម្តាយ​ដទៃទៀត អោយមានការប្រុងប្រយ័ត្ន។ អ្នកស្រីលើកឡើងថា «ខ្ញុំមិនចង់​អោយឪពុកម្តាយ​ដទៃទៀត ជួបរឿងដូចខ្ញុំទេ។ ខ្ញុំពិតជា មិនចង់អោយ ក្មេងៗដទៃទៀត ជួបរឿងបែបនេះទេ។ វាអាក្រក់ខ្លាំងណាស់»។

អ្នកស្រីបន្ថែមថា ការពកក្បាល វាអាចមិនមែន ជារឿងតូចតាចនោះទេ ។ ទោះបីជា​យ៉ាងក៏ដោយ អ្នកត្រូវតែយកចិត្តទុកដាក់ ចំពោះកូនរបស់អ្នក ដាច់ខាត កុំប្រហែស ទុកកូនចោល​អោយនៅតែម្នាក់ឯង ទោះបីជាគេគេងលក់ហើយក៏ដោយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial