ដាស់តឿនអ្នកដែលនិយមតរោមភ្នែក ប្រយ័ត្នស៊យធំដូចនារីម្នាក់នេះ

ស្ត្រីភាគច្រើន​និយម​ចូលចិត្ត​តរោម រឺបិទ​រោមភ្នែក​ជាដើម ប៉ុន្តែតើ​អ្នកដឹង​ទេថា ការតរោមភ្នែក វាពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់។ តួយ៉ាង​ដូចស្ត្រី​ជនជាតិថៃ​ម្នាក់ បានជួប​រឿងអកុសល​មួយ បន្ទាប់ពី​នាងទៅ​តរោមភ្នែក នៅក្នុង​ហាងកែ​សម្ភស្ស​អន់គុណភាព​មួយកន្លែង ស្ថិតនៅក្នុងខេត្តភូកេត ប្រទេសថាំ។

បើយោង​ទៅលើ​វីដេអូមួយ ដែលបាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញសង្គម កាលពីថ្ងៃទី ៤ ខែសីហាកន្លងទៅនេះ បានធ្វើ​អោយ​អ្នកទស្សនា​ជាច្រើននាក់ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។ ស្ត្រីម្ចាស់​ហាងម្នាក់កែសម្ភស្សមួយកន្លែង ដែលមាន​ឈ្មោះថា Fara បានប្រាប់​អោយ​ដឹងថា ស្ត្រីរងគ្រោះ បានរត់យ៉ាង​ប្រញាប់ប្រញាល់ មកហាង​របស់គាត់ ដើម្បីអោយគាត់​ជួយ យករោមភ្នែក​ក្លែងក្លាយ​ចេញ កាលពីថ្ងៃសុក្រកន្លងទៅ។

គាត់បន្តទៀតថា ហាងកែ​សម្ភស្ស​អន់គុណ​ភាពនោះ បានតរោមភ្នែក​អោយស្ត្រីរងគ្រោះ ដោយប្រើកាវស្អិតខ្លាំងបំផុត ដើម្បីបិតរោមភ្នែក​របស់នាង ដែលជា​លទ្ធផលបាន​ធ្វើអោយ​ភ្នែកទាំងគូរបស់នាងឡើងហើម ហើយស្អិតជាប់គ្នា។  ស្ត្រីម្ចាស់ហាងរូបនោះបាន និយាយរៀបរាប់ថាវាពិតជារឿងដ៏លំបាកខ្លាំងបំផុត សម្រាប់នាងក្នុងការ យករោមភ្នែកក្លែងក្លាយនោះទេ នេះជាលើកទី ១ ដែលនាងធ្លាប់ជួបប្រទះ។

នាងបានលើកឡើងថា «នៅពេលដែលគាត់ (ស្ត្រីរងគ្រោះ) បានមកដល់ហាងរបស់ខ្ញុំ កាវបានរឹងបាត់ទៅហើយ»។ ដើម្បីជួយសង្គ្រោះ ស្ត្រីម្ចាស់ហាងបានរិះរកវិធីធ្វើអោយកាវទន់ ដើម្បីកោសយករោមកាវ និងរោមភ្នែកក្លែងក្លាយចេញ។ ស្ត្រីម្ចាស់ហាង ដែលជាអ្នកបង្ហោះចែកចាយវីដេអូនោះ ក៏បានធ្វើការដាស់តឿនដល់ ស្ត្រីគ្រប់រូបមុននឹងធ្វើការតរោមភ្នែក សូមជ្រើសរើសហាងដែលមានគុណភាព ជៀសវាងជួបនឹងបញ្ហានេះ។

Posted by Fara Beautysalon on Friday, August 3, 2018

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial