ដល់ពេលហើយដែលអ្នកត្រូវ បណ្តេញជាតិពុលពីក្នុងពោះវៀនធំរបស់អ្នក ជាមួយនឹងវិធីងាយៗដូចខាងក្រោម

តើអ្នកដឹងទេថា ពោះវៀនធំគឺជា​ផ្នែកមួយ​ដ៏សំខាន់ នៃប្រព័ន្ធរំលាយ​អាហារ​របស់មនុស្សម្នាក់ៗ ហើយវា​ដើរតួយ៉ាង​សំខាន់​ក្នុងការ​ស្រង់ទាំងទឹក និងអំបិល ពីកាក​សំណល់រឹងមុន​ពេល​ដែលវាបញ្ចេញតាមលាមក។

នោះហើយ​ដែលជា​មូលហេតុដែល​អ្នក​ចាំបាច់​ត្រូវតែ​ថែទាំ​ពោះវៀនធំ​របស់អ្នក ហើយអ្នកចាំបាច់ត្រូវតែ​លាង​សម្អាត​វាអោយ​បានត្រឹមត្រូវ។ កុំបារម្ភ យើងខ្ញុំនឹង​ប្រាប់ពី​វិធី​លាង​សម្អាត​ពោះវៀនធំ ដ៏ងាយស្រួល​មួយដល់អ្នក។

អ្វីដែលអ្នកត្រូវមានគឺ៖
– ទឹកក្តៅឧណ្ហៗ ក្រូចឆ្មារ ទឹកឃ្មុំ និងអំបិល

វិធីធ្វើ៖
– ចាក់​ទឹកក្តៅឧណ្ហៗ កន្លះកែវ ហើយយក​​ក្រូចឆ្មារ​មួយផ្លែ ច្របាច់​ដាក់​ចូល​​ទៅក្នុង​​កែវទឹកក្តៅ លាយ​​ទឹកឃ្មុំមួយ​​ស្លាបព្​រាកាហ្វេ និង ដាក់អំបិលមួយចឹប។​ កូរអោយ​ចូលគ្នាសព្វ។ រួចផឹកនៅពេលព្រឹកព្រលឹម។

អត្ថប្រយោជន៍ ដោយសារ​តែក្រូចឆ្មារ មានផ្ទុក​វីតាមីន C ខ្ពស់ ហើយវា​ក៏មាន​លក្ខណៈ​ពិសេស ក្នុងការ​ប្រឆាំងនឹង​អុកស៊ីតកម្មផងដែរ។ លើសពីនេះទៀត ក្រូចឆ្មារ ក៏ជួយ​ដល់​មុខងារ​នៃប្រព័ន្ធរំលាយអាហារ អោយ​ធ្វើការ​បាន​ត្រឹមត្រូវផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial