គួរអោយអាណិតណាស់ ទើបតែអាយុ ១១ ឆ្នាំសោះ តែមុខមាត់ដូចជាមនុស្សចាស់ ដោយសារតែកើតជំងឺម្យ៉ាង

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ប្រែក្លាយ​ទៅជា ​មនុស្សដែលមាន មុខមាត់ចាស់​ជាងអាយុ ដោយសារ​តែកើត​ជំងឺដ៏​កម្រយ៉ាង ដែលហៅថា  partial lipodystrophy ។ យោងតាម​សំដីម្តាយរបស់​ក្មេងប្រុស​រូបនោះ បានអោយដឹងថា គាត់ពិតជា អាណិតកូន​របស់គាត់​ខ្លាំងណាស់ ដែលត្រូវ មនុស្សជា​ច្រើនធ្វើបាប ហើយនាំគ្នា សើចចំអកថា ជាមនុស្សចម្លែក រឺជាមនុស្ស​ក្រៅភពជាដើម ពេលដែលគេទៅរៀន។

ម្តាយក្មេង​ប្រុសរូបនោះ បានប្រាប់​អោយដឹង​ទៀតថា គាត់ជា​ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ តូចមួយនៃ ទីក្រុង Bedfordshire ប្រទេសអង់គ្លេស  ហើយកូនប្រុស​របស់អ្នកស្រី មានឈ្មោះថា Shaun Tebbutt។

ពេលដែលគេ​កើតមក គឺមានសុខភាពល្អ​ធម្មតានោះទេ រហូតដល់​ពេលគេមានអាយុ​ ៣ ឆ្នាំ ទើបជំងឺបានចាប់ផ្តើម​វាយប្រហារ​មកលើ ខួរក្បាលរបស់គេ។ វាគឺជាជំងឺមួយ ដែលធ្វើអោយខួរក្បាលរបស់គេ មានការលំបាកក្នុងការរក្សាទុកការចងចាំ ហើយនឹងប្រើប្រាស់ជាតិខ្លាញ អោយបានត្រឹមត្រូវ។

ដោយសារតែ​ស្ថានភាព​សុខភាព​របស់គេ ចុះខ្សោយកាន់តែ​ខ្លាំងឡើងៗ បានធ្វើអោយថ្ពាល់ ហើយនឹង​រាងកាយ​របស់គេស្គមស្គាំង ហើយមើលទៅ​ដូចជាមនុស្ស ដែលមាន​វ័យចាស់​ជាងអាយុពិតរបស់គេ បើទោះបីជា គេបានបរិភោគ​អាហារ ដែលផ្តល់នូវ​សុខភាពល្អ​យ៉ាងណាក៏ដោយ ក៏នៅតែ​មិនអាច​ជួយអ្វី​បានឡើយ។

អ្នកស្រី Joanne ដែលជា​ម្តាយក្មេងប្រុស ស្ទើរតែមិន​ជឿទាល់តែសោះ នូវអ្វីដែល​បានកើត​ឡើងចំពោះ​កូនប្រុស​របស់អ្នកស្រី គាត់និយាយ​ទាំងក្រៀមក្រំថា «វាលឿនខ្លាំងណាស់ វាហាក់ដូចជាខ្ញុំបិទភ្នែក​គេងលក់ ហើយស្រាប់តែ កូនប្រុសរបស់ខ្ញុំ ក៏ប្រែក្លាយ​ទៅជាមនុស្សចាស់ ត្រឹមតែមួយយប់»។

អ្នកស្រី​បន្ថែមទៀតថា គាត់បានទៅ​ជួបគ្រូពេទ្យ​ជាច្រើននាក់ ដើម្បីអោយ​ជួយព្យាបាល​កូនអ្នកស្រី ប៉ុន្តែគ្រូពេទ្យ​ទាំងអស់នោះ សុទ្ធតែនិយាយដូចៗ​គ្នាថា គ្មានវិធីព្យាបាលនោះទេ។

ជំងឺនេះ​មានឈ្មោះ​ថា partial lipodystrophy វាគឺជា​ជំងឺដ៏កម្រម្យ៉ាង ដែលមាន​ឥទ្ធិពល​ទៅលើរាងកាយ​របស់អ្នក​ជំងឺ​ផ្នែកខាងលើ។ Shaun ស្រលាញ់ការហែលទឹក ប៉ុន្តែគេ​មិនអាចហែលបានទេ ដោយសារ​តែរាងកាយ​របស់គេ​ខ្សោយពេក។

Shaun ជាក្មេងប្រុស​ដ៏ក្លាហានម្នាក់ គេបាន​និយាយថា «ខ្ញុំចង់អោយ​មនុស្ស​ទាំងអស់​បានដឹងថា ខ្ញុំគឺ​ជាមនុស្ស​ធម្មតា ហើយពួកគេ​មិនគួរ​វិនិច្ឆ័យ​នរណាម្នាក់ ដោយគ្រាន់តែ​ មើលរូបរាងខាងក្រៅរបស់គេនោះទេ»៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial