អោយរាង លើកក្រោយកុំចេះតែហ៊ាន៖ សិស្សស្រីវ័យក្មេងម្នាក់ ជាប់ក្នុងជម្រឹងគ្រែ បន្ទាប់ពីព្យាយាម បង្អួតមិត្តភក្តិថា ខ្លួនមានរាងតូចជាងគេ

មានហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយបាន​កើតឡើង​នៅក្នុង​បន្ទប់ស្នាក់នៅ​របស់សិស្ស ខណៈពេលដែលសិស្សស្រីម្នាក់ បានជាប់ក្នុង​ជម្រឹងក្បាលគ្រែ​ដោះមិនចេះ ដោយសារតែនាង ព្យាយាមស៊កខ្លួនចូលទៅក្នុងនោះ ដើម្បីបង្អួតថា ដងខ្លួនរបស់នាងស្លីមជាងគេបំផុត។

យោងតាម​ការចុះផ្សាយ​នៅលើ​គេហរទំព័រ Asia One បានអោយ​ដឹងថា ក្មេងស្រីរូបនោះមានឈ្មោះថា Li ជាសិស្ស រៀននៅសាលា​មួយ​​នៅក្នុងខេត្ត Zhejiang ប្រទេសចិន បានជាប់ក្នុងជម្រឹងគ្រែ ដោយសារតែ​នាងព្យាយាម បង្អួតមិត្តរួមថ្នាក់​របស់នាងថា នាង​គឺជានារី​ដែលមានរាងស្លីមជាងគេបំផុត នៅក្នុងចំណោម​មិត្តរួមថ្នាក់ទាំងអស់។

ប្រភពព័ត៌មានដដែល បានប្រាប់អោយដឹងទៀតថា នៅក្នុងថ្ងៃកើតហេតុ មានក្មេងស្រីចំនួន ៧ នាក់ បានសម្រេចចិត្ត​ចូលរួម​ការប្រកួត​ប្រជែង​ចង្កេះតូច បន្ទាប់ពីចេញពីរៀន។ ពេលចេញពីរៀន ពួកនាងក៏បាន នាំគ្នារៀបចំការប្រកួតតែម្តង ដោយយកជម្រឹងគ្រែ ដែលមានកំពស់ ៣០ សង់ទីម៉ែត្រ ហើយគម្លាតរវាងជម្រឹងនីមួយៗ មានប្រវែង ១៥ សង់ទីម៉ែត្រ ជាកន្លែងប្រកួត។

អ្នកដែល​ចូលទៅ​ក្នុងជម្រឹង​ក្បាលគ្រែ មុនគេមានឈ្មោះថា Li ដែលជានារីរងគ្រោះនេះតែម្តង ព្រោះនាងត្រូវ​បានគេ​ទទួលស្គាល់ថា​ជានារី ដែលមាន​រាងតូច ជាងគេបំផុត នៅក្នុងចំណោមនោះ។  ជាអកុសល ពេលដែលនាង​ចូលបាន​ពាក់កណ្តាល​ខ្លួន ស្រាប់តែ​​ជាប់នៅក្នុង​ជម្រឹងនោះ​ មិនអាចដកខ្លួនចេញមកវិញបាន ទោះបីជា​មិត្តភក្តិ​របស់នាង​ព្យាយាម​ជួយយ៉ាង​ណាក៏​ដោយ។

ភ្លាមៗពួកគេក៏បានខលទៅប៉ូលីស។ ក្រុមអ្នកសង្គ្រោះក៏បានអារជម្រឹងគ្រែនោះចេញ ហើយនាងក៏អាចចេញមកវិញបាន។ គួរបញ្ជាក់ផង​ដែរថា នៅប្រទេសចិន មានក្មេងស្រីៗ​ជាច្រើន​នាក់ បានចូលរួម​ប្រកួតប្រជែង​បង្អួតរាង ដោយពួកគេ​យកវត្ថុ​ណាមួយ មកធ្វើជាខ្នាត ដើម្បីបញ្ជាក់ថារាងរបស់ពួកគេតូច​ប៉ុននឹង​វត្ថុមួយ​នោះ។ ជាក់ស្តែងដូចជា​ការប្រកួត​យកក្រដាស A4 មកធ្វើជាខ្នាតចង្កេះជាដើម។ ទស្សនារូបភាពដូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial