បុរសពិការដៃទាំងសងខាងម្នាក់នេះលើកទឹកចិត្តដល់ មនុស្សដែលកំពុងរស់នៅក្នុងស្ថានភាពអស់សង្ឃឹម អោយមានតស៊ូឡើងវិញ

មនុស្សជាច្រើន ងាយនឹងចុះចាញ់ខ្លាំងណាស់ នៅពេលដែលជួបនឹងបញ្ហាលំបាកណាមួយ ប៉ុន្តែសម្រាប់បុរសវ័យចំណាស់ ដែលពិការដៃទាំងសងខាងម្នាក់នេះ គាត់បានព្យាយាមរស់នៅជាមួយនឹង ក្តីសង្ឃឹមយ៉ាងមុតមាំ ហើយថែមទាំងព្យាយាម បង្ហាញអោយមនុស្ស ដែលកំពុងអស់សង្ឃឹមបានឃើញថា ជីវិតគឺមានតម្លៃណាស់។

ថ្វីត្បិតតែ​គាត់ជា​ មនុស្សពិការដៃ​ទាំងសងខាង​ពីកំណើត​ក៏ពិតមែន ប៉ុន្តែភាពពិការនេះ មិនអាចបញ្ឈប់គាត់​ពីការរស់នៅ​ដូចមនុស្សធម្មតា​បានទេ។ គាត់គ្មានដៃទាំងសងខាង ដូចមនុស្ស
ធម្មតាមែន ប៉ុន្តែគាត់អាចធ្វើស្រែចំការ និងដាំដំណាំ បានដូច មនុស្សធម្មតាអ៊ីចឹង។

សព្វថ្ងៃគាត់ ប្រកបរបរលក់ដំឡូងបារាំង ដែលគាត់ដាំនៅក្នុងចំការរបស់គាត់ផ្ទាល់។ ធ្វើចំការ គឺជាការងារមួយដ៏លំបាកមួយ ប៉ុន្តែបុរសពិការដៃម្នាក់នេះ អាចធ្វើបានដោយការប្រើជើង និងមាត់ជំនួសដៃ។ គាត់គឺជាមនុស្សឧស្សាហ៍ ព្យាយាមបំផុត ហើយគាត់មិនងាយនឹងបោះបង់ដោយងាយៗនោះទេ។

ដូច្នេះនេះជា​អ្វី ដែលមនុស្សគ្រប់គ្នា គួរតែរៀនតាមគាត់ រៀនរស់នៅ​ប្រកប​ដោយ​សុទិដ្ឋិនិយម។ កុំមើល​តែការលំបាក​ដែលយើង​កំពុងជួបប្រទះ​នៅពេលនេះ គួរតែ​មើលអោយ​វែងឆ្ងាយ ដើម្បីអោយ​ឃើញ​មនុស្ស ដែលកំពុងរស់នៅ ក្នុងស្ថានភាពលំបាក ជាងយើងនៅពេលនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial