សម្រាប់អ្នកមានបញ្ហាគេងមិនសូវលក់ រឺភ្ញាក់ដឹងខ្លួននាពាក់កណ្តាលយប់ សូមសាកល្បងរូបមន្តធម្មជាតិមួយនេះ​

គេងៗ ស្រាប់តែ​ភ្ញាក់ដឹងខ្លួន​នាពាក់​កណ្តាលយប់ គឺជារឿង​ទូទៅទៅ​ហើយ សម្រាប់មនុស្សភាគច្រើន។ បន្ទាប់ពី​ភ្ញាក់ដឹងខ្លួន​ហើយនោះ អ្នកច្បាស់ពិបាក​នឹងគេង​អោយលក់​វិញណាស់។ យោងតាមអ្នកវិទ្យាសាស្ត្រ បានអោយដឹងថា ប្រមាណជា ៤២ % នៃប្រជាជន​អាមេរិក គឺជួបនឹង​បញ្ហានេះ។

កត្តាដ៏ចំបង​នៃបញ្ហានេះ គឺបណ្តាលមក​ពីភាព​តានតឹង ជារៀងរាល់ថ្ងៃ ព្រោះនៅពេល​ដែលយើងគេង វានឹងមាន​ប្រតិកម្ម​ជីវគីមី​ដ៏ខ្លាំងខ្លាមួយ បានកើតមាន​ឡើង រវាងអ័រម៉ូនស្ត្រេស​នៅក្នុងរាងកាយ។ ការគេងមិនលក់ ធ្វើអោយអ្នកគិតច្រើន ។

ទោះបីជា​យ៉ាងណា​ក៏ដោយ មានមនុស្សភាគច្រើន ព្យាយាមគេង​ទៅវិញដោយ​ការមើលទូរទស្សន៍ ដើម្បីអោយឆាប់គេង រឺលេបថ្នាំគេងលក់​ជាដើម ប៉ុន្តែវិធីមើល​ទូរទស្សន៍ ជួនក៏បានផល ជួនក៏មិនបានផល ចំណែកឯ​ការប្រើថ្នាំងងុយ​គេងវិញ វាអាចធ្វើអោយប៉ះ​ពាល់​ដល់សុខភាព នៅពេលអនាគត។

ជាសំណាងល្អ យើងមានវិធីសាមញ្ញាមួយ ប៉ុន្តែវា​មាន​ប្រសិទ្ធភាព​គួរអោយ​កត់សម្គាល់ ដែលអាចជួយអ្នក​ដែលមាន​បញ្ហាគេង​មិនលក់ជាញឹកញាប់។

អ្វីដែលអ្នកត្រូវមាននោះគឺ៖
-អំបិលពណ៌ផ្កាឈូក (Himalayan Sea Salt) រកទិញនៅផ្សារទំនើប ២ ស្លាបព្រាបាយ
-ស្ករត្នោតសរីរាង្គប្រភេទគ្រាប់ៗ ២ ស្លាបព្រាបាយ
-ទឹកឃ្មុំ ៥ ស្លាបព្រាបាយ

អត្ថប្រយោជន៍នៃគ្រឿងផ្សំ៖
អំបិលពណ៌ផ្កាឈូក និងស្ករត្នោតសរីរាង្គ មានអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់រាងកាយ ហើយនឹងការដុតរំលាយអាហារ ដោយសារតែពួកវា នឹងទទួលខុសត្រូវ​ធ្វើអោយ​អ័រម៉ូនស្ត្រេស ដើរបានត្រឹមត្រូវ ហើយនឹង​ជំរុញដល់​ការបង្កើត​ថាមពល​ដោយកោសិកា។

លើសពីនេះទៀត ជាតិស្ករនឹង បញ្ជូនសារ​ទៅអោយ​រាងកាយថា មិនចាំបាច់បញ្ចេញ​អ័រម៉ូន​ស្ត្រេស​ទៀតទេ ខណៈពេល​ដែល​អំបិលនឹងរក្សា homeostatic state អមដោយការគ្រប់គ្រងមុខងារនៃ adrenaline ។

វិធីធ្វើ៖
លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​អោយសព្វ។ មុនពេល​ដែល​អ្នកចូលគេង រឺនៅពេល​ដែលអ្នក ភ្ញាក់ដឹងខ្លួន ពេលកណ្តាលយប់ អ្នកគួរតែ យកវាទៅដាក់ នៅក្រោមអណ្តាតរបស់អ្នក មួយស្លាបព្រា។ ទុកវាអោយ​រលាយ​ទៅតាម​ដំណើររបស់វា។ កុំភ្លេចសាកល្បង​រូបមន្តនេះណា ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial