មិនធម្មតាមែន! អាយុទើបតែ ១៥ ឆ្នាំទេ តែទេពកោសល្យគូររូបវិញ ដូចមនុស្សធំអ៊ីចឹង

ក្មេងប្រុសវ័យ ១៥ ឆ្នាំម្នាក់ដែលមានឈ្មោះថា Dušan Krtolica មានដុងខាងគូរគំនូរតាំងពីគេមានអាយុទើបតែ ២ ឆ្នាំម្ល៉េះ។ Krtolica ចាប់ផ្តើមគូររូប នៅពេលដែលចាប់រៀនកាន់ខ្មៅដៃម្ល៉េះ។ ក្មេងប្រុសរូបនេះ ចាប់ផ្តើមមនុស្សស្គាល់ជាបណ្តើរៗនៅពេលដែលគេ មានអាយុ ១១ ឆ្នាំ។

នៅពេលនេះ​គេមាន​អាយុ ១៥ ឆ្នាំ ហើយ ចំពោះទឹកដៃនៃការគូររូបវិញ កាន់តែប្រសើរឡើងៗ ខ្លាំងជាង​មុនទៅទៀត។ ទេពកោសល្យរបស់ Krtolica គឺមិនមែន​ជាការ​គូរគំនូរ តាមរយៈការមើល​រូបភាពនោះទេ ប៉ុន្តែជា​ការស្រមើរស្រមៃ ដែលចេញ​ពីការ​ចងចាំ​របស់គេតែម្តង។ ជាក់ស្តែង រូបគំនូរធម្មជាតិ និងសត្វ ដែលរស់​នៅ​ក្នុង​ព្រៃទាំងឡាយ គឺគេគូរតាមរយៈ ការស្រមើរស្រមៃ​នៅក្នុង​ការចងចាំរបស់គេតែម្តង។

នៅពេល​ដែលគំនូរ​ទាំងនោះគូររូច ហើយត្រូវ​បាន​គេ​ត្រួតពិនិត្យ​យ៉ាងលំអិតនោះ វាត្រូវបានគេបង្ហាញថា រូបគំនូរទាំងនោះ​គឺពិតជាត្រឹមត្រូវ។ Krtolica មិនត្រឹមតែ​គូរគំនូរសត្វ ដែលនៅមានជីវិតរស់នៅលើ​លោកនេះ ប៉ុណ្ណោះទេ ប៉ុន្តែគេក៏​បាន​គូររូប​ដាយណូស័រ និងអំបូរថនិកសត្វដទៃទៀត ដែលបាន​ផុតពូជ​ថែមទៀតផង។ ទស្សនារូបភាពដូចខាងក្រោមនេះ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial