ស្រាបៀរ​ថៃហ្គ័រ​ចាប់ឆ្នោត​លើកទី ២ ជូនគូស្វាមីភរិយាថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ ស្រាបៀរ​ថៃហ្គ័រ បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​លើកទី ២ នៅស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រាបៀរថៃហ្គ័រ នៅវេលាម៉ោង ៨យប់-១០យប់ ដើម្បីផ្តល់​រង្វាន់ជ័យ​មង្គល​ជូនដល់​គូស្វាមីភរិយាថ្មី​ទាំងអស់ ដែលបាន​ជាវ​ថៃហ្គ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពាហ៍​របស់ស្រាបៀរ​ថៃហ្គ័រ ឆ្នាំ២០១៨   ដោយ​មាន​ការអញ្ជើញ​ចូលរួមពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្រាបៀរថៃហ្គ័រ ក្រុមការងារ​ស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និង អ្នក​សារព័ត៌មាន​ជាច្រើន។

កម្មវិធី​ចាប់រង្វាន់​ជ័យមង្គល​លើកទីពីរ​នេះ ត្រូវបាន​រៀបចំ ឡើងជា​ពិសេស​សម្រាប់​អតិថិជន របស់ស្រាបៀរថៃហ្គ័រ ដើម្បីថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ និង បង្ហាញពី​ការយក​ចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុន ចំពោះអតិថិជន​ដែលតែងតែ​គាំទ្រ និង និយមពិសារ​ស្រាបៀរថៃហ្គ័រ។ រង្វាន់​ដែលបាន​ចាប់លើកទី ២ នេះ គឺ រង្វាន់ដំណើរ​កម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់។

គូ​ស្វាមីភរិយាថ្មី​ចំនួនប្រាំគូ ដែលមាន​សំណាងបាន ឈ្នះរង្វាន់​ដំណើរ​កម្សាន្ត​ក្រេបចន្ទទឹកឃ្មុំ​នៅប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារគឺ៖

លោក​អ្នកអាច​ស្វែងរក​ឈ្មោះ​របស់​លោកអ្នក នៅលើកាសែត ឬលើទំព័រហ្វេសប៊ុក (www.facebook.com/tigerbeerKH/)។ ចំពោះ​គូស្វាមី​ដែល​មាន​ភ័ព្វសំណាង​ឈ្នះរង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយផ្ទាល់។  ដើម្បីបើករង្វាន់ សូមភ្ជាប់​មកជាមួយ​នូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍​ចំនួន ១សន្លឹក។

គួររម្លឹកផងដែរថា ថៃហ្គ័រ​គឺជា​ស្រាបៀរ​ដែលមាន​គុណភាពខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មានលក់ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​ជារៀងរាល់ថ្ងៃ​ពី អតិថិជនទាំង​នៅលើ​ទីផ្សារកម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជាស្រាបៀរ​ដែល​សក្តិសមបំផុត សម្រាប់ ទទួល​ភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ ២០១៨ នេះ អតិថិជន​ដែលជាវ​ស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដបចាប់ពី ២៥ ដល់ ៤៩ កេស នឹងទទួល​បានសៀវភៅ​កត់ចំណងដៃ និង​ប៊ិចចំនួន ១ ឈុត គូប៉ុង​ផ្សងសំណាង​ចំនួន ១ សន្លឹក និង អាវរងាគូស្នេហ៍ចំនួន ១ ឈុត។

រាល់ការជាវចាប់ពី ៥០ ដល់ ៧៤ កេស នឹងទទួលបាន​សៀវភៅកត់​ចំណងដៃ និង ប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាង​ចំនួន ២ សន្លឹក និង កាបូបធ្វើដំណើរចំនួន ១ ។ រាល់ការជាវចាប់ពី ៧៥ កេសឡើងទៅ នឹងទទួល​បានសៀវភៅកត់​ចំណងដៃ និង ប៊ិចចំនួន ២ ឈុត គូប៉ុងផ្សងសំណាងចំនួន ៣ សន្លឹក និង កាបូបធ្វើដំណើរចំនួន ២។ ជាពិសេស​រាល់ការ​ជាវស្រាបៀរ Tiger Crystal ចំនួន ២៥ កេសឡើងទៅ នឹង​ទទួល​បានស្រាបៀរ Tiger Crystal ចំនួន ១ កេស បន្ថែមពី​លើរង្វាន់​ដែលបានផ្តល់ជូន។

ឆ្លុះបញ្ចាំងភាព អស្ចារ្យនៃ​អាពាហ៍ពិពាហ៍​របស់អ្នក​ជាមួយ​ស្រាបៀរថៃហ្គ័រ និងមានឱកាស​ឈ្នះដំណើរកម្សាន្ត​ក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយ​បទពិសោធន៍​ដ៏រំភើប​រីករាយ នៃការជិះស្គីទឹកកក រួមជាមួយ​ទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨។សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់ទំនង៖ 011 222 400 ឬ 011 333 500 ៕ សូមរីករាយ​ទទួលទាន​ស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial