ដាស់តឿនដល់​ឪពុកម្តាយ ដែលអោយកូនលេងទូរស័ព្ទយូររាប់ម៉ោង ប្រយ័ត្នជួបរឿងដូចក្មេងប្រុសរូបនេះ

យោងតាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន ប្រទេសហ្វីលីពិន​មួយ បានអោយដឹងថា មានក្មេងប្រុសម្នាក់ ដែល​មានឈ្មោះថា Nathan អាយុ ៦ ឆ្នាំ បានកើតជំងឺម្យ៉ាង ដែលធ្វើ​អោយភ្នែករបស់គេ ញាក់មិនឈប់ ក្រោយពេលដែលគេ លេងទូរស័ព្ទរាប់ម៉ោង ។

ពេលខ្លះទៀត ផ្នែកខ្លះនៃមុខ ហើយនឹង​មាត់របស់គេ ក៏មិន​បញ្ឈប់ការ​ញាក់បានដែរ។ Nathan ត្រូវបាន​ឪពុកម្តាយរបស់គេ ប្រញាប់បញ្ជូនទៅ​កាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពី​អាការៈគេកាន់តែធ្ងន់ធ្ងរឡើង។

ក្រោយពី​ទទួល​ការព្យាបាល​នៅមន្ទីរពេទ្យ​ជាច្រើនថ្ងៃ អាការៈរបស់ Nathan ក៏ធូរស្រាលជាងមុន ហើយគ្រូពេទ្យ​ក៏អនុញ្ញាត​អោយគេ​ត្រលប់ទៅ​ផ្ទះវិញ។ ឪពុកម្តាយរបស់គេ ក៏បានដាស់តឿនដល់ ឪពុកម្តាយដទៃទៀត ដែលតែងតែអនុញ្ញាតអោយកូនតូចៗ លេងទូរស័ព្ទរាប់ម៉ោង អោយមានការប្រុងប្រយ័ត្ន ចៀសវាងជួបរឿង​អកុសលដូចជាកូនរបស់គាត់។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial