ស្រាបៀរ​ថៃហ្គ័រ​នឹងចាប់​ឆ្នោតលើកទី ២ ជូនគូស្វាមីភរិយាថ្មី​នៅ​ចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer) នឹងរៀបចំ​កម្មវិធី​ចាប់រង្វាន់​ជ័យមង្គល​លើកទី ២ នៅស្ថានីយ​ទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨យប់-១០យប់ ដើម្បីផ្តល់​រង្វាន់​ជ័យមង្គល​ជូនដល់ គូស្វាមីភរិយាថ្មី​ទាំងអស់​ ដែលបាន​ជាវ​ស្រាបៀរ​ថៃហ្គ័រ​ក្នុងកម្មវិធី​អាពាហ៍ពិពាហ៍​របស់ស្រាបៀរ​ថៃហ្គ័រ ឆ្នាំ២០១៨ ។

កម្មវិធី​អាពាហ៍​របស់​ស្រាបៀរ​ថៃហ្គ័រ ឆ្នាំ ២០១៨ នឹងផ្សាយផ្ទាល់​លើកញ្ចក់​ទូរទស្សន៍ PNN ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមាន​ការ​ចូល​រួមសម្តែង​កម្សាន្ត​សប្បាយរីករាយ​ពីតារា​ចម្រៀង​ល្បីឈ្មោះ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា​ជាច្រើន​រូបដូចជា៖ កញ្ញា មាស សុខសោភា លោក កែវ វាសនា លោក សយ រតនះ និង កញ្ញា រ៉ាប៊ី។

កម្មវិធីនេះ​ធ្វើឡើង​សម្រាប់​តែអតិថិជន ដែល​បាន​ជាវស្រាបៀរ​ថៃហ្គ័រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ សម្រាប់​ការចាប់រង្វាន់​លើកទីពីរនេះ ស្រា​បៀរថៃហ្គ័រ​នឹងប្រគល់​រង្វាន់​សម្រាប់​គូស្វាមីរិយាថ្មី ចំនួនប្រាំគូ​គឺ៖ រង្វាន់ដំណើរ​កម្សាន្ត​ក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់។

តើគូស្វាមីភរិយា​រូបណាខ្លះ ដែលជា​ម្ចាស់រង្វាន់​ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!
ឆ្លុះបញ្ចាំង​ភាពអស្ចារ្យនៃ​អាពាហ៍ពិពាហ៍​របស់អ្នក​ជាមួយ​ស្រាបៀរថៃហ្គ័រ។
ពិសារ​ស្រាបៀរថៃហ្គ័រ​ដោយការ​ទទួលខុសត្រូវ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial