ចប់ឃើញពេទ្យធ្មេញនៅឥណ្ឌាហើយ លែងហ៊ានឈឺធ្មេញ

ប្រទេសឥណ្ឌា​ត្រូវបានគេ​ដឹងថាជា​ ប្រទេសមួយ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លំដាប់​លេខ ២ បន្ទាប់ពី​ប្រទេសចិន ហើយបើ​យោងតាម​ការព្យាករណ៍ របស់អង្គការ​សហប្រជាជាតិ បានអោយដឹងថា ចំនួនប្រជាជន​នៃប្រទេសនេះ នឹងមានចំនួន​ច្រើនជាងប្រទេសចិន​ទៅទៀត នៅថ្ងៃខាងមុខ។

ថ្វីត្បិតតែ​ប្រទេសនេះ ត្រូវបានគេ​ទទួលស្គាល់ថា ជាប្រទេសមួយ ដែលកំពុង​មានកំណើនសេដ្ឋកិច្ច និងជារដ្ឋ​នុយក្លែអ៊ែរក៏ដោយ ប៉ុន្តែប្រជាជន​ប្រទេសនេះ ភាគច្រើនរស់នៅ​តាមជនបទ និង មានជីវភាពក្រីក្រ ហើយពួកគេ​ភាគច្រើន បានធ្វើចំណាកស្រុក​ទៅកាន់ទីក្រុងធំៗ ដើម្បីការងារធ្វើ។

ទោះបី​ជាយ៉ាង​ណាក៏ដោយ សម្រាប់ប្រទេសនេះ ក៏នៅមាន​អ្វីៗ​ជាច្រើន​ទៀត​ដែលត្រូវកែលម្អ។ ជាក់ស្តែង​ដូចជាទាំថែសុខភាព​នេះតែម្តង។

ភាពក្រីក្រនៅតែញាំញី​ប្រទេសនេះ ហើយវាហាក់ដូចជា​ប្រជាពលរដ្ឋ​ធម្មតារបស់ពួកគេ មិនអាច​មានលទ្ធភាព​ក្នុងការ​ចំណាយលុយ​ទៅលើរឿងជាច្រើន។ វាជារឿង​អកុសលមួយ ដែលប្រជាជន​ឥណ្ឌាខ្លះ មិនអាចមាន​លទ្ធភាពក្នុងការ​ចំណាយ​លុយ​​ទៅលើ​ការ​ថែទាំ​សុខភាព​​ជាមូលដ្ឋាន​​របស់ពួកគេ ដូចជាការព្យាបាលធ្មេញជាដើម។

តួយ៉ាង​ដូចជា​វីដេអូមួយ ដែលបាន​បង្ហោះនៅលើ Y0outube ដែលជាមាន​អ្នកទស្សនារាប់ពាន់នាក់ ដែលវីដេអូនោះ​បង្ហាញ​អំពីការដកធ្មេញ នៅតាមចិញ្ចើមថ្នល់ អោយអ្នកជំងឺ​​ដែល​មិនមានលទ្ធភាព​ទទួល​ការព្យាបាលត្រឹមត្រូវ។

វីដេអូននោះផងដែរ មានចំណងជើងថា «Dentist of Jaipur» ។ យោងតាម​សំដីពេទ្យធ្មេញ​នៅក្នុងវីដេអូនោះ​បាននិយាយថា គាត់សម្រេចចិត្ត​បើកពេទ្យធ្មេញ​តាមចិញ្ចើមថ្នល់នេះ សម្រាប់អ្នក​ដែល​មិនមាន​លទ្ធភាព​ទៅរកទន្តពេទ្យ​ដែលសមរម្យនៅក្នុងទីក្រុង។

គាត់បាន​និយាយ​ទៀតថា ភាពខុសគ្នា​តែមួយគត់ រវាងគាត់ និងគ្រូពេទ្យពិតប្រាកដ​នោះគឺ គ្រូពេទ្យពិតប្រាកដ មានឧបករណ៍ កៅអី និងគ្រឿងបរិក្ខាផ្សេងៗ ដែលទំនើបៗ ហើយពួកគេយកតម្លៃថ្លៃ។ គាត់ថែម​ទាំងបាន​អះអាងទៀតថា គាត់ធ្វើ​លឿនជាងពួកគេ (គ្រូពេទ្យពិតប្រាកដ) ទៅទៀត ដោយសារ​តែគាត់អាច ជួសជុលធ្មេញ​របស់អ្នកជំងឺ​នៅនឹងកន្លែង។

ការពិត​ទៅអ្វី​ដែល​គួរអោយ​ខ្លាចបំផុត​នោះគឺ ឧបករណ៍របស់គាត់ ហើយនឹង​អនាម័យនេះតែម្តង។ គាត់ព្យាបាលធ្មេញ​នៅតាមចិញ្ចើម​ថ្នល់ ហើយគាត់​ខ្លួនឯង​គឺមិនបាន​ពាក់ស្រោមដៃ រឺប្រើម៉ាសច្រមុះ​នោះទេ។

ឧបករណ៍​របស់គាត់ទាំងអស់ គឺឡោមព័ទ្ធទៅដោយ​សត្វរុយ និងសត្វល្អិតផ្សេងៗ។ ឧបករណ៍របស់គាត់ ក៏មានច្រេះថែមទៀតផង ហើយគាត់​គ្រាន់តែ​ចាក់អ្វីម្យ៉ាង ដែលទំនងជាថ្នាំស្ពឹក ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ការព្យាបាលបែបនេះ។

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial