ក្មេងប្រុសអាយុ ១ ខួបម្នាក់ រពឹសមិនធម្មតា រហូតជាប់ក្បាលនៅក្នុងកំសៀវទឹក

មាន​​ហេតុការណ៍​ដ៏រន្ធត់​មួយ​បានកើត​ឡើង​នៅ​ក្នុងភូមិ Nagla នៅក្នុងខេត្ត Ragasthan ភាគខាងលិច​ប្រទេសឥណ្ឌា ខណៈ​ពេលដែល​​ក្មេងប្រុស​​អាយុ ១ ខួបម្នាក់​​បាន​ជាប់ក្បាល​​នៅក្នុងកំសៀវទឹក។

យោងតាម​សំដីឪពុកម្តាយ​ក្មេងប្រុស​រូបនោះ​ បានប្រាប់អោយដឹងថា កូនរបស់ពួកគាត់ មានឈ្មោះថា Piyush អាយុ ១ ខួប ហើយពួកគាត់ គឺជា​កម្មករ​ស៊ីឈ្នួល​ប្រចាំថ្ងៃ នៅព្រឹកថ្ងៃកើតហេតុវេលា​ម៉ោង ៧ ព្រឹក ពួកគាត់​រៀបនឹង​ចាកចេញ​ពីផ្ទះ ដើម្បីទៅ​ធ្វើការ​ដូចសព្វមួយដង ប៉ុន្តែ​ពេលនោះ​ស្រាប់តែ​គាត់បាន​លឺសំលេង​កូន​របស់គាត់​យំយ៉ាងខ្លាំង។

លឺដូច្នេះ​ពួកគាត់​ក៏ប្រញាប់​រត់មក​មើល ស្រាប់តែពួកគាត់​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែលប្រទះ​ឃើញ​កូន​របស់គាត់ ជាប់​ក្បាល​នៅក្នុង​កំសៀវទឹក។ ឪពុកក្មេង​ប្រុស​ដែលមាន​​ឈ្មោះថា Lalchand Jatav ហើយនឹងអ្នកជិតខាង បាន​ព្យាយាម​ជួយ​យក​កំសៀវ​ចេញ ប៉ុន្តែមិនអាច​យកបានទេ ដោយសារតែ​កំសៀវតឹងណែន​ជាប់ក្បាលតែម្តង។

ឪពុកក្មេងប្រុស ក៏បាន​​ប្រញាប់​ប្រញាល់​នាំក្មេងប្រុស ទៅកាន់​មន្ទីរពេទ្យរដ្ឋ​​ដែល​នៅក្បែរភូមិ។ ទោះបីជា​យ៉ាងណា​ក៏ដោយ គ្រូពេទ្យ​នៅតែ​មិនអាច​ជួយយក​កំសៀវចេញបាន ដោយសារតែមិនមានឧបករណ៍កាត់ដែក។

មិនដឹងគិតយ៉ាងណា ឪពុកក្មេងប្រុស​ក៏បាននាំ​កូនទៅ​រកជាង​ចម្លាក់ ព្រោះគិតថា ប្រហែលជាមានឧបករណ៍​កាត់ដែក ដែលអាច​កាត់កំសៀវបាន។ រយៈពេល ៣ ម៉ោងទើប​អាចជួយយក កំសៀវទឹក ចេញពីក្បាលបាន។

ទស្សនាវីដេអូដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial